COVID-19
ជាតិ
ក្រសួង​មុខងារសាធារណៈ​ប្រកាស​ពី​ការផ្អាក​រើស​មន្ត្រី​ក្របខណ្ឌ​ថ្មី​សម្រាប់​ឆ្នាំ​២០២០
24, Apr 2020 , 8:59 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ក្រសួង​មុខងារសាធារណៈ បានប្រកាស​ផ្អាក​ការជ្រើសរើស​មន្ត្រី​ក្របខណ្ឌ​ថ្មី ឲ្យ​ចូល​បម្រើ​ការងារ​នៅតាម​ក្រសួង ស្ថាប័ន និង​អង្គភាព​ថ្នាក់ជាតិ និង​ក្រោម​ជាតិ​សម្រាប់​ឆ្នាំ​២០២០ ជា​បណ្ដោះអាសន្ន​។ ការផ្អាក​នេះ គឺ​ដើម្បី​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ទប់ស្កាត់​ការ​រាលដាល​ជំងឺ​កូ​វីដ​-១៩​។

 
​ក្រសួង​នឹង​ជូនដំណឹង​ជាថ្មី អំពី​ការជ្រើសរើស​នេះ​។ កាលពីពេល​ថ្មីៗ​នេះ ក្រសួង​មុខងារសាធារណៈ ក៏បាន​និរាករណ៍​លើ​សេចក្ដីសម្រេច ស្ដីពី​ការជ្រើសរើស​មន្ត្រី​ថ្មី​ក្នុង​ឆ្នាំ​២០២០​នេះដែរ ដើម្បី​ធានា​ប្រសិទ្ធភាព​នៃ​វិធានការ​គ្រប់គ្រង​ចំនួន​បុគ្គលិក​មន្ត្រីរាជការ​ស៊ីវិល និង​ចំណាយ​បន្ទុក​បុគ្គលិក​ឆ្នាំ​២០២០ ក៏ដូចជា​ឆ្លើយតប​នឹង​វិបត្តិ​កូ​វីដ​-១៩ នាពេល​បច្ចុប្បន្ន​៕

Tag:
 មន្ត្រីរាជការ​ស៊ីវិល​
 ​កូ​វីដ​-១៩
© រក្សាសិទ្ធិដោយ thmeythmey.com