ជាតិ
សង្គមជាតិ
ក្រសួង​អប់រំ ជ្រើសរើស​សិស្ស​មធ្យមសិក្សា​ទៅ​សិក្សា​នៅ​សិង្ហ​បុរី​
25, Apr 2020 , 10:22 am        
រូបភាព
​ភ្នំពេញ​៖ ក្រសួង​អប់រំ យុវជន និង​កីឡា ជ្រើសរើស​សិស្ស​កម្រិត​ម​ធ្យ​មសិ​ក្សា​ចំណេះ​ទូទៅ ទៅ​សិក្សា​នៅ​ប្រទេស​សិង្ហ​បុរី សម្រាប់​ឆ្នាំ​សិក្សា​២០២០-២០២១​។​ តាម​សេចក្ដីប្រកាស​ព័ត៌មាន របស់​ក្រសួង​អប់រំ ចុះ​ថ្ងៃទី​៦ ខែមេសា ក្រសួង​អប់រំ​នៃ​សិង្ហ​បុរី (The Singapore Ministry Of Education) ផ្ដល់​អាហារូបករណ៍​ដល់​សិស្ស​មធ្យមសិក្សា​ចំណេះ​ទូទៅ នៃ​បណ្ដា​ប្រទេស​សមាជិក​អាស៊ាន ដើម្បី​ទៅ​បន្ត​ការសិក្សា​ថ្នាក់មធ្យមសិក្សា​នៅ​សិង្ហ​បុរី​។​


​ក្នុងការ​ជ្រើសរើស​នេះ សិង្ហ​បុរី នឹង​ផ្ដល់ជូន​សិស្សានុសិស្ស​ដូចជា ប្រាក់​អាហារូបករណ៍​សម្រាប់​ផ្គត់ផ្គង់​ការហូបចុក​, ថ្លៃ​សិក្សា​, ការ​ស្នាក់នៅ និង​សំបុត្រ​យន្តហោះ​ទៅមក​។ សម្រាប់​លក្ខខណ្ឌ​ក្នុងការ​ជ្រើសរើស បេក្ខជន​ត្រូវមាន​សញ្ជាតិ​ជា​ខ្មែរ មាន​ឆ្នាំ​កំណើត​ចន្លោះ​ពី​២០០៤-២០០៦​។ បេក្ខជន​ក៏ត្រូវ​ជា​សិស្ស​ពូកែ និង​ជា​សិស្ស​ថ្នាក់​ទី​១០ និង​ទី​១១ នៃ​សាលា​មធ្យមសិក្សា​ចំណេះ​ទូទៅ និង​ត្រូវ​ចំណេះដឹង​ផ្នែក​ភាសា​អង់គ្លេស​ផងដែរ​។​
 
​បន្ថែមទៀត​នោះ បេក្ខជន​ទាំងអស់​ត្រូវ​ឆ្លងកាត់​ការប្រឡង​សមត្ថភាព ដូចជា​ត្រូវ​ប្រឡង​ភាសា​អង់គ្លេស និង​គណិតវិទ្យា (General Ability, English Language and Mathematics) និង​ត្រូវ​សម្ភាស​ផងដែរ​។ ការប្រឡង​នឹងត្រូវ​ធ្វើឡើង​នៅ​ពាក់កណ្ដាល​ខែសីហា ឆ្នាំ​២០២០ ហើយ​ក្រោយ​ប្រឡង​ជាប់​បេក្ខជន​អាចធ្វើ​ដំណើរ​ទៅ​សិក្សា​នៅ​ចុងខែ​តុលា​។​
 
​បេក្ខជន​ដែល​ចង់​ទទួលបាន​នូវ​អាហារូបករណ៍​ទៅ​សិក្សា​នៅ​សិង្ហ​បុរី អាចដាក់​ពាក្យ​ចាប់ពី​ថ្ងៃទី​៤ ខែឧសភា រហូតដល់​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០២០ តាមរយៈ https://www.moe.gov.sg/admissions/scholarship/asean/cambodia
 

Tag:
 អាហារូបករណ៍​
© រក្សាសិទ្ធិដោយ thmeythmey.com