ពីនេះ ពីនោះ
ក្តីសង្ឃឹម​សំរាប់​អនាគត​៖ ការអភិរក្ស​សត្វព្រៃ​នៅក្នុង​អាង​ទន្លេមេគង្គ​
26, Apr 2020 , 2:59 pm        
រូបភាព
ដោយ: ថ្មីៗ
 នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ប្រជាជន​មូលដ្ឋាន​កំពុង​ខិតខំ​យកចិត្តទុកដាក់​ការពារ សិក្សា និង​ផ្សព្វផ្សាយ​ចំណេះដឹង អំពី​ប្រភេទ​សត្វព្រៃ​សំខាន់ៗ នៅក្នុង​តំបន់​។ នៅក្នុង​វីដេអូ​ថ្មី​របស់​យើង សូម​លោក​-​អ្នក​អញ្ជើញ​ទស្សនា​សាច់រឿង​ទាំង​បួន ដែល​បរិយាយ​ពី​ការអភិរក្ស​សត្វព្រៃ នៅក្នុង​អាង​ទន្លេមេគង្គ​ខាងក្រោម​។​

 
​នៅ​ប្រទេស​កម្ពុជា អ្នកនឹង​បាន​ជួប​ប្រធាន​ក្រុម​ថែរក្សា​សត្វ នៃ​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វព្រៃ​ភ្នំ​តា​ម៉ៅ​។ ចំណែក​នៅ​ប្រទេស​វៀតណាម អ្នក​អាច​មើលឃើញ​ពី​របៀប​ដែល​អង្គការ​សង្គ្រោះ​សត្វព្រៃ​នៅ​វៀតណាម កំពុងធ្វើការ​ងារ​អភិរក្ស​សត្វ​ពង្រូល​។ នៅឯ​ប្រទេស​ថៃ អ្នក​អាច​យល់ដឹង​ពី​ការសិក្សា​អំពី​ត្រី​ដើម្បី​ការអភិរក្ស​។ បន្ថែម​ពីនេះ អ្នកនឹង​បានដឹង​ពីបទ​ពិសោធន៍​ផ្ទាល់ខ្លួន​ក្នុងការ​ប្រមាញ់ ដើម្បី​កំណត់​ទស្សនៈ​ក្នុង​ការងារ​អភិរក្ស​របស់​នាយក អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ ប្រចាំ​ប្រទេស​ឡាវ​។ ពួកគាត់​ម្នាក់ៗ កំពុងធ្វើការ​ងារ​ក្នុង​ចំណែក​តូច​ណាមួយ តែ​វា​អាចធ្វើ​ឲ្យ​មានការ​ផ្លាស់ប្តូរ​ដ៏​ធំ​ចំពោះ​ការអភិរក្ស​សត្វព្រៃ​។ សូម​ស្វែងយល់​ទាំងអស់គ្នា ថា​តើ​អ្នក​អាច​ផ្តល់​ក្តីសង្ឃឹម​សម្រាប់​អនាគត​ដោយ​របៀប​ណា​! សូម​ទស្សនា​វីដេអូ​ខាងក្រោម​៖



​ដោយ​៖ គម្រោង​អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ​​

© រក្សាសិទ្ធិដោយ thmeythmey.com