ជាតិ
សង្គមជាតិ
សិល្បះ
​លោក ជា​ឡាយ និង​កញ្ញា សុ​វណ្ណា​ឡាង​៖ អ្នកសិល្បៈ​មិនមែន​មានតែ​ភាពសប្បាយ​នោះឡើយ​!
27, Apr 2020 , 8:30 am        
រូបភាព
ដោយ:
ភ្នំពេញ​៖ ឈុត​ដែលមាន​ត្រឹម​៤​នាទី ពេលខ្លះ​អ្នក​សម្តែង​ត្រូវ​ចំណាយពេល​ដល់​ទៅ​៥​ទៅ​៦​ម៉ោង​។ នេះ​ជាការ​លើកឡើង​របស់ លោក លឹម ជា​ឡាយ និង​កញ្ញា គៀត សុ​វណ្ណា​ឡាង ដោយ​ចង់​បញ្ជាក់ថា ការងារ​របស់​អ្នកសិល្បៈ មិនមែន​ងាយស្រួល ដូចដែល​មនុស្ស​មួយចំនួន​គិត​នោះឡើយ​។​

​សូម​អញ្ជើញ​ទស្សនា​វីដេអូ​ខាងក្រោម​នេះ​៖ 
​តារា​សម្តែង​ទាំង​ពីររូប ដែល​ទទួលបាន​ការគាំទ្រ​ខ្ពស់​ពី​ទស្សនិកជន​ក្នុងនាម​ជា​ដៃគូ​ដ៏​សក្តិសម​នោះ បាន​ពន្យល់ថា ការងារ​សម្តែង​មិន​ខុសពី​ការងារ​ដទៃ​ឡើយ ការងារ​ជា​អ្នក​បង្រៀន​មនុស្ស​នៅពេលដែល​ព្យាយាម​ធ្វើជា​ប្រចាំ​។ 
 
​សកម្មភាព​អ្នកសិល្បៈ​ជាពិសេស​នៅលើ​បណ្តាញ​សង្គម សុទ្ធតែ​បង្ហាញ​នូវ​ភាពសប្បាយ​រីករាយ ប៉ុន្តែ​កញ្ញា គៀត សុ​វណ្ណា​ឡាង បាន​អះអាងថា អ្វីៗ​ទាំងអស់​មិនមែន​មាន​តែ​ភាពសប្បាយ​រីករាយ​នោះឡើយ ពោលគឺ​សុទ្ធ​តែមាន​ទាំង​ផល​លំបាក​ក្នុង​ការងារ និង​ដំណើរ​ប្រចាំថ្ងៃ​។​
  
​សិល្បករ​ទាំងពី​រូប បាន​រំលឹក​ដល់​អ្នក​ដែល​ទើប​ប្រឡូក​ក្នុង​វិស័យនេះ ក៏ដូចជា​ពលរដ្ឋ​ទាំងអស់ រួមគ្នា​ស្រឡាញ់ និង​ថែរក្សា​ទាំង​ផ្នែក​សម័យ និង​បុរាណ​ដោយ​លើកឡើងថា​៖ «​បើ​ម្នាក់ៗ​មិនបាន​គិត មិនចេះ​ថែរក្សា នៅ​ថ្ងៃ​ណាមួយ​វា​នឹង​បាត់​បង់ហើយ ថ្ងៃនោះ​បើ​យើង​ស្តាយក្រោយ​ក៏​វា​ហួសពេល​ហើយ​ដែរ​»​។​
 






Tag:
 សិល្បៈ​
 ​ គៀត សុ​វណ្ណា​ឡាង​
 ​ លឹម ជា​ឡាយ
© រក្សាសិទ្ធិដោយ thmeythmey.com