ពីនេះ ពីនោះ
«ពូថៅ»ឬ«ប៉ូវថៅ» ជាពាក្យក្លាយមកពីពាក្យចិនថា«ប៉ូវថាវ» 
×![]()
ពលរដ្ឋជាច្រើនយល់ថាពាក្យ «ពូថៅ»គឺជាពាក្យខ្មែរ តែផ្ទុយទៅវិញពាក្យនេះ ជាពាក្យកម្ចីពីចិនទៅវិញទេ។ ចិន ហៅ «ពូថៅ» ឬ«ប៉ូវថៅ» ថា «ប៉ូវថាវ» ដែលមានន័យថា ប្រដាប់ធ្វើដោយដែក មានលៅបញ្ចុះដងឈើ សម្រាប់ប្រើការកាប់,ពុះ,ច្រាស លើកំណាត់ឈើ ជាដើម។
នៅក្នុងវចនានុក្រមខ្មែរសម្តេចព្រះសង្ឃរាជ ជួន ណាត ក៏បានបញ្ជាក់ពាក្យមួយចំនួនទៀតដែលជាពាក្យកម្ចីពីចិន ដោយពាក្យទាំងនោះមានដូចជា ពាក្យ បុ័ងតោ, កៅអី, កៅឡាក់ ជាដើម៕
© រក្សាសិទ្ធិដោយ thmeythmey.com