ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
ធ្នង់៨៨៦ដើមហើយ ដែលត្រូវបានដាំនៅផ្លូវជាតិលេខ៦អា ដើម្បីពង្រីកគម្របបៃតងក្នុងរាជធានី
27, Apr 2020 ,
12:22 pm
រូបភាព
×
ដោយ:
ញឹក ស្រីល័ក្ខ (Nhek Sreyleak)
ភ្នំពេញ៖ សាលារាជធានីភ្នំពេញ បន្តយុទ្ធនាការដាំដើមឈើធ្នង់នៅតាមបណ្តោយផ្លូវជាតិលេខ ៦អា ស្ថិតនៅក្នុងខណ្ឌជ្រោយចង្វារ ដើម្បីចូលរួមពង្រីកគម្របបៃតងក្នុងរាជធានីភ្នំពេញ។ នៅព្រឹកថ្ងៃទី២៧ ខែមេសានេះ ធ្នង់ចំនួន៥ដើមត្រូវបានដាំបន្ថែមទៀត ដោយមានការចូលរួមពីសំណាក់លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ និងលោក Michael Newbill អនុប្រធានស្ថានទូតអាមេរិកប្រចាំកម្ពុជា ដែលជាផ្នែកមួយនៃការអបអរខួប៧០ឆ្នាំនៃទំនាក់ទំនងការទូតកម្ពុជា-អាមេរិក ផងដែរ។
«យើងបន្តការដាំដើមធ្នង់ដែលមានអាយុចន្លោះពី៤ទៅ៦ឆ្នាំ តាមគម្រោងរបស់យើង ដោយមានការឧបត្ថម្ភពីសំណាក់ក្រុមហ៊ុននានា។ ការដាំដើមឈើនេះ ជាជំហានតូចៗ នៅក្នុងជំហានដ៏វែងឆ្ងាយសម្រាប់អភិវឌ្ឍន៍រាជធានីភ្នំពេញ»។ នេះជាការអះអាងរបស់លោក នួន ផារ័ត្ន មុនពេលរៀបចំពិធីដាំដើមធ្នង់៥ដើមជានិមិត្តរូបនៅមុខវត្តកៀនឃ្លាំង ក្នុងខណ្ឌជ្រោយចង្វារ។
បើតាមអភិបាលរងរាជធានីភ្នំពេញ វត្តមានចូលរួមពីសំណាក់លោក Michael Newbill អនុប្រធានស្ថានទូតអាមេរិកប្រចាំកម្ពុជា នាព្រឹកថ្ងៃចន្ទ ក៏ដោយសារតែប្រធានបទនៃការអបអរខួប៧០ឆ្នាំនៃទំនាក់ទំនងការទូតកម្ពុជា-អាមេរិកនៅខែនេះ ទាក់ទងនឹងបរិស្ថាន។
លោក នួន ផារ័ត្ន បានអះអាងថា រដ្ឋបាលរាជធានីភ្នំពេញមានផែនការជាច្រើន ដូចជាផែនការកសាងជាទីក្រុងវៃឆ្លាត និងផែនការពង្រីកគម្របបៃតងជាដើម។ លោកជឿជាក់ថា គម្របបៃតង ដែលសាលារាជធានីភ្នំពេញ បន្តពង្រីកបន្តិចម្ដងៗនេះ នឹងចូលរួមលើកសោភណភាពរាជធានីភ្នំពេញ និងចូលរួមកាត់បន្ថយពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុផងដែរ។
លោក Michael Newbill អនុប្រធានស្ថានទូតអាមេរិកប្រចាំកម្ពុជា លើកឡើងថា៖ «យើងទើបបានរំឭកខួបទី៧០នៃទំនាក់ទំនងការទូត។ រៀងរាល់ខែ យើងមានប្រធានបទផ្សេងគ្នាដើម្បីអបអរទំនាក់ទំនងទ្វេភាគី ហើយសម្រាប់ខែមេសា គឺបរិស្ថាន។ ក្នុងខែមេសា យើងបានរំលេចពីភាពជាដៃគូរបស់យើងជាមួយរដ្ឋាភិបាលកម្ពុជា សង្គមស៊ីវិលកម្ពុជា និងវិស័យឯកជន។ ខ្ញុំមានមោទកភាពលើកិច្ចសហប្រតិបត្តិការយូរអង្វែងជាមួយរដ្ឋាភិបាល។ ខ្ញុំក៏ទន្ទឹងបើកសម្ពោធគំនិតផ្ដួចផ្ដើមអស្ចារ្យរវាងសាលារាជធានីភ្នំពេញផងដែរ»។
សូមបញ្ជាក់ថា ដើមឈើដែលបានដាំនៅផ្លូវជាតិលេខ ៦អា ខណ្ឌជ្រោយចង្វារមានចំនួនសរុប ៨៨៦ដើម៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
2 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
5 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
4 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
5 ថ្ងៃ
ប្រធានសហគមន៍ទេសចរណ៍កំពង់ភ្លុក ស្នើអាជ្ញាធរស្ដារព្រែកឱ្យបានជ្រៅ ដើម្បីទាក់ទាញភ្ញៀវថែមទ ...
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម