ឧស្សាហ៍​មាន​អារម្មណ៍​ក្រហាយៗ​ប្រអប់ជើង​? កុំ​រំលង​អត្ថបទ​នេះ​
ពីនេះ ពីនោះ / មិនយល់...!
ព័ត៍មានសុខភាព
ឧស្សាហ៍​មាន​អារម្មណ៍​ក្រហាយៗ​ប្រអប់ជើង​? កុំ​រំលង​អត្ថបទ​នេះ​
28, Apr 2020 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​មាន​កត្តា​ច្រើនណាស់​ដែល​អាច​បណ្ដាលឱ្យ​អ្នកមាន​អារម្មណ៍​ក្ដៅ ឬ​ក្រហាយៗ​ប្រអប់ជើង​ដូច​ដើរ​លើ​រងើកភ្លើង​។ គួរ​ធ្វើ​បែបណា​?


 
​ថ្ងៃនេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​រូបមន្ត​បែប​ធម្មជាតិ​ទប់ទល់​បញ្ហា​ក្រហាយ​ប្រអប់ជើង ៖
 
១. ទឹក​ត្រជាក់​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​ត្រាំ​ជើង​ក្នុង​ទឹក​ត្រជាក់​សម្រាប់​រយៈពេល​ប៉ុន្មាន​នាទី​ជាការ​ស្រេច​។​
 
២. តែ​ខ្ញី ឬ​តែ​រមៀត​
 
​មិន​ត្រឹមតែ​ជួយ​បំបាត់​បញ្ហា​ប្រព័ន្ធ​រំលាយ​អាហារ​ដូចជា​ចង្អោរ​ចង់​ក្អួត ឬ​ក្អួត​តែម្ដង ច្រាល​ទឹក​អាស៊ីត​ក្រពះ លើស​ហ្គាស និង​រាក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​តែ​ខ្ញី ឬ​តែ​រមៀត​ក៏​ជួយ​សម្រាល​អាកា​រៈ​ក្រហាយ​ប្រអប់​ជើងបាន​ផងដែរ​។ នេះ​ក៏​ព្រោះតែ​ភេសជ្ជៈ​ទាំងនេះ​មាន​លក្ខណៈសម្បត្តិ​ប្រឆាំង​ការ​រលាក​។ អ្នក​ក៏​អាច​លាយ​ម្សៅ​រមៀត​ជាមួយ​ប្រេង​អូ​លីវ ឬ​ប្រេងដូង​បន្តិច រួម​លាប​លើ​កន្លែង​ដែលមាន​បញ្ហា​ផងដែរ​។​
 
៣. វីតាមីន B
 
​កង្វះ​វីតាមីន B អាច​បង្កបញ្ហា​ដល់​សរសៃប្រសាទ ហើយ​ជះឥទ្ធិពល​ផ្សេងៗ​រួមទាំង​អាកា​រៈ​ក្រហាយ​ជើង​។ ដូច្នេះ​ចូរ​ព្យាយាម​រួមបញ្ចូល​អាហារ​ដែលមាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន B ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​។ អ្នក​ក៏​អាច​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​ប្រើប្រាស់​ថ្នាំ​គ្រាប់​វីតាមីន B​។​
 
៤. ទឹកខ្មេះ​ផ្លែ​ប៉ោម​

​ក្នុងករណី​ខ្លះ​អាកា​រៈ​ក្រហាយ​ជើង​អាច​បណ្ដាលមកពី​ការប្រមូលផ្ដុំ​ជាតិពុល​កកកុញ​ក្នុង​រាងកាយ​។ អ្នក​អាច​ប្រើប្រាស់​ទឹកខ្មេះ​ផ្លែ​ប៉ោម​ដើម្បី​បន្សាប​ជាតិពុល​ទាំងនោះ​។ អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​ទឹកខ្មេះ​ផ្លែ​ប៉ោម​ធម្មជាតិ ១ ស្លាបព្រា​បាយ​ក្នុង​ទឹក​ធម្មតា ១ កែវ ហើយ​កូរ​ឱ្យ​សព្វ សឹម​ទទួលទាន​ជាប្រចាំ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com