ក្នុងអំឡុងពេលនៃការរីករាលដាល នៃជំងឺផ្លូវដង្ហើមថ្មីនេះ យើងសង្កេតឃើញថា ការលក់ និងការផ្សព្វផ្សាយនានា របស់ទីផ្សារទូរស័ព្ទក្នុងប្រទេសកម្ពុជា និងទីផ្សារក្នុងតំបន់ មានការថមថយមួយកម្រិតផងដែរ។ តែទោះយ៉ាងណា ការលេចឡើងនូវម៉ូឌែលថ្មីៗ របស់ក្រុមហ៊ុនទូរស័ព្ទនានា ហាក់មិនថមថយឡើងយ។ ក្នុងថ្ងៃនេះផ្ទាល់តែម្តង ក្រុមហ៊ុន vivo ប្រចាំប្រទេសកម្ពុជា បានជូនដំណឹងមកឲ្យបានដឹងថា ក្រុមហ៊ុន vivo នឹងបង្ហាញរូបរាងជាផ្លូវការ របស់ V19 ក្នុងពេលឆាប់ៗខាងមុខនេះ។ ទោះយ៉ាងណា ព័ត៌មានលម្អិតអំពីតម្លៃ និង Spec មិនត្រូវបានបង្ហាញឲ្យដឹងនៅឡើយ ដោយក្រុមហ៊ុន នឹងបង្ហើបម្ដងបន្តិចៗ និងទៅតាមផែនការ ដែលបានរៀបចំ។
ក្រុមហ៊ុន vivo ប្រចាំប្រទេសកម្ពុជា បានឲ្យដឹងថា V19 ជាប្រភេទទូរស័ព្ទ ដែលមានបច្ចេកវិទ្យាឈានមុខគេ លើសឹងតែគ្រប់សមត្ថភាព ជាពិសេស ក្រុមហ៊ុនបានយកចិត្តទុកដាក់ជាខ្លាំង ចំពោះកាមេរ៉ាទាំងខាងមុខ និងខាងក្រោយ។ ក្រុមហ៊ុនបានបង្ហើបឲ្យដឹងជាមុនថា មុខងារពិសេស របស់ម៉ូដែលចុងក្រោយ ក្នុងត្រកូល V នេះ មានដូចជា អេក្រង់ Super AMOLED FHD Plus រចនាបថពិសេស និងមុខងារពិសេសមួយចំនួន (ក្រុមហ៊ុនសុំបង្ហាញប្រាប់តែប៉ុន្មានចំណុចប៉ុណ្ណោះសិន) ដូចជា៖
1. Super Night Selfie លែងខ្លាចពេលរាត្រីទៀតហើយ! ៖ ថតយករូបភាពស្រស់ស្អាតនៃរាត្រីកាល ដោយលែងមានកង្វល់ ព្រោះយើងប្រើប្រាស់ AI Night Selfie ដ៏ពិសេស និងសមីការ Face Beauty ថ្មី។ ចាប់តាំងពីជើងមេឃ នៃទីក្រុងនាពេលរាត្រី រហូតដល់តារានាពេលរាត្រីនៅជនបទ សែលហ្វីថតជាមួយ V19 នឹងផ្តល់ជូនលោកអ្នក នូវបទពិសោធន៍ដែលមានម្ដងក្នុងមួយជីវិត។
2. Super Night Portrait រូបភាពច្បាស់នៅពេលរាត្រី ៖ V19 ផ្ដល់នូវបច្ចេកវិទ្យា AI ដែលនឹងជួយកែលម្អរូបភាពពេលយប់របស់លោកអ្នក ឲ្យច្បាស់ និងមានពន្លឺគ្រប់គ្រាន់។ នេះអាចទៅរួច ដោយសារយើងប្រើនូវបច្ចេកវិទ្យាពិសេសមួយ ដែលចាប់យករូបភាពមានពន្លឺផ្សេងៗគ្នា ហើយយកមកបញ្ចូលជារូបភាពចុងក្រោយតែមួយ។ ដូច្នេះហើយទើបរូបភាពដែលចាប់ដោយ V19 មានលក្ខណៈច្បាស់ជាងគេ។ នៅពេលកាមេរ៉ាផ្សេងខ្លាចពេលយប់ V19 នឹងចែងចាំងជានិច្ចនាពេលរាត្រី។
3. Selfie Soft Light Band បំភ្លឺសម្រស់របស់លោកអ្នក ៖ ធ្វើឲ្យរូបភាពលោកអ្នកថតចេញមក ស្អាតដូចរូបភាពថតនៅក្នុងស្ទូឌីយោពិតៗ! មាន Live Preview ពេលកំពុងថត។
4. ថតវីដេអូជាមួយកាមេរ៉ាមុខ មានលំនឹងឥតខ្ចោះ ជំនាន់ថ្មីនៃលំនឹងវីដេអូសែលហ្វី ៖ នេះជាបច្ចេកវិទ្យាថ្មី ដែលយើងអាចផ្ដល់ជូនលោកអ្នក។ ទូរស័ព្ទផ្សេងមានលំនឹងវីដេអូ សម្រាប់កាមេរ៉ាក្រោយ តែសម្រាប់ V19 វិញ យើងផ្ដល់ជូននូវលំនឹងវីដេអូដ៏ឥតខ្ចោះ សម្រាប់កាមេរ៉ាងសែលហ្វីផងដែរ។ បច្ចេកវិទ្យា gyroscope របស់យើង នឹងលេបយករំញ័រទាំងឡាយ ដែលកើតមាន ខណៈដែលបច្ចេកវិទ្យា EIS ជាអ្នកកែលម្អរូបភាព ឲ្យមានភាពស្មើគ្នា។
5. Art Portrait Video ក្លាយជា vlogger សម័យទំនើប ៖ ក្លាយជា vlogger សម័យទំនើប ដោយសារការប្រើប្រាស់នូវបច្ចេកវិទ្យា Art Video របស់យើង ដែលជួយផ្ដាច់រូបភាពខាងមុខ ចេញពីរូបភាពខាងក្រោយ ធ្វើឱ្យការដាក់ Effect សម្រាប់វីដេអូមានការងាយស្រួល។
6. Ultra-Stable Video វីដេអូដែលមានលំនឹងបំផុតលើពិភពលោក៖ វីដេអូដែលថតជាមួយ V19 នឹងប្រើប្រាស់នូវបច្ចេកវិទ្យា EIS ដែលនឹងជួយធ្វើឲ្យរូបភាព ដែលលោកអ្នកថតនៅខាងក្រៅផ្ទះ មានលក្ខណៈនឹង ស្មើ។ ដែលនេះ ពុំទាន់មានកាមេរ៉ាផ្សេងណា អាចធ្វើបានឡើយ។
ចំពោះព័ត៌មានលម្អិតយ៉ាងណា ជាពិសេសសម្រាប់អ្នកដែលគាំទ្រម៉ូឌែលត្រកូល V សូមចូលទៅក្នុងផេកផ្លូវការ របស់ vivo ផ្ទាល់ ដើម្បីបានជ្រាបព័ត៌មានថ្មីៗ មុនគេអំពី V19៕
(អត្ថបទពាណិជ្ជកម្ម)