COVID-19
ជាតិ
លោក ហេង សួរ​៖ រោងចក្រ​ជាង​១៣០ ព្យួរការងារ ដែល​ប៉ះពាល់​ដល់ក​ម្មករ​ជិត​១០​ម៉ឺន​នាក់ ដោយសារ​COVID-19
27, Apr 2020 , 3:24 pm        
រូបភាព
​ភ្នំពេញ​៖ រោងចក្រ​ជាង​១៣០ បាន​ព្យួរការងារ ដែលនាំឱ្យ​ប៉ះពាល់​ដល់ក​ម្មករ និយោជិត​នៅ​កម្ពុជា ជិត​១០​ម៉ឺន​នាក់ ដោយសារ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​១៩(COVID-19)​។ លោក ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ថ្លែង​បែបនេះ នៅក្នុង​សន្និសីទកាសែត ស្តីពី​បច្ចុប្បន្នភាព​នៃ​ការ​ច​ត្តា​ឡី​ស័ក​កម្មករ នា​រសៀល​ថ្ងៃទី​២៧ មេសា ។​



លោក ហេង សួរ បាន​បញ្ជាក់ថា ខាង​ភាគី​រោងចក្រ​ចង់​បិទទ្វារ​រោងចក្រ​តែម្ដង ប៉ុន្តែ​ដោយសារ​មានការ​ពិភាក្សា​រក​ដំណោះស្រាយ​ជាមួយ​រដ្ឋាភិបាល ទើប​ថៅកែ​រោងចក្រ​សម្រេចចិត្ត ត្រឹម​ព្យួរការងារ​កម្មករ​សិន ដែល​វា​អាច​ផ្ដល់​អត្ថប្រយោជន៍​ខ្លះ​ដល់​ពួកគេ​។​
 
​ក្រៅពី​រក​ដំណោះស្រាយ​ឱ្យ​ភាគី​រោងចក្រ រដ្ឋាភិបាល​ក៏​ចូលរួម​សម្របសម្រួល​ជាមួយ​ភាគី​អ្នកបញ្ជា​ទិញ ដើម្បីឱ្យ​ពួកគេ អនុវត្ត និង​រក្សា​នូវ​កិច្ចសន្យា​បញ្ជា​ទិញ​។ បើតាម​លោក ហេង សួរ អ្នកបញ្ជា​ទិញ​យល់ព្រម​បង់​នូវ​អ្វីដែល​ពួកគេ បាន​ចុះ​កុងត្រា​ក្នុង​កិច្ចសន្យា ប៉ុន្តែ​គ្រាន់តែ​ពួកគេ មិនទាន់​ឱ្យ​កម្ពុជា នាំចូល​ទីផ្សារ​របស់​ពួកគេ​ប៉ុណ្ណោះ ដោយសារ​បារម្ភ​ពី​បញ្ហា​កូ​វីដ​១៩​។​
 
​មិនមែន​តែ​កម្ពុជា​ទេ ដែល​រង​ផលប៉ះពាល់​ដោយសារ​ជំងឺ​កូ​វីដ​១៩ ពោលគឺ​បណ្ដា​ប្រទេស​លើ​ពិភពលោក​ទាំងអស់​។ ដូច្នេះ​ប្រជាពលរដ្ឋ និង​កម្មករ ត្រូវ​រក្សា​ការងារ​ឱ្យបាន​ល្អ ដើម្បី​បញ្ចៀស​ការបាត់បង់ ក្នុង​កាលៈទេសៈ​ដ៏​លំបាក​នេះ​។ នេះ​ជាការ​បញ្ជាក់​របស់លោក ហេង សួរ​។​

Tag:
 ហេង សួរ​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com