COVID-19
អន្តរជាតិ
COVID-19៖ អ្នកឆ្លងឡើងដល់ជាង៣លាននាក់ ស្លាប់ជាង២០ម៉ឺននាក់ និងសះស្បើយជាង៨៨ម៉ឺននាក់ lលោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោកនាសន្និសីទសារព័ត៌មានកន្លងមក។ រូបថត AFP
× គិតត្រឹមល្ងាចថ្ងៃចន្ទ ទី២៧ ខែមេសា នេះ ករណីឆ្លង COVID-19 នៅបណ្តាប្រទេស/ដែនដីជាង២១០នៅលើពិភពលោក បានឡើងដល់ជាង៣លាននាក់ហើយ ដែលក្នុងនោះ មានជាង២០ម៉ឺននាក់ស្លាប់ និងជាង៨៨ម៉ឺននាក់ បានជាសះស្បើយ។
តាមទិន្នន័យដែលផ្សាយដោយ worldometers.info ចិនដែលផ្ទុះ COVID-19 មុនគេ បានធ្លាក់ទៅចំណាត់ថ្នាក់លេខ១០។ សហរដ្ឋអាមេរិក ឈរនៅមុខគេ ដែលមានករណីឆ្លងជិត៩៩ម៉ឺននាក់ ស្លាប់ជាង៥៥០០០នាក់ និងសះស្បើយជិត១២ម៉ឺននាក់។ ប្រទេសដែលរងគ្រោះខ្លាំងបន្ទាប់មាន អេស្ប៉ាញ អ៊ីតាលី បារាំង អាល្លឺម៉ង់ ចក្រភពអង់គ្លេស តួកគី អ៊ីរ៉ង់ រុស្ស៊ី និងចិន។
ប្រេស៊ីល កាណាដា បែលហ្ស៊ិក ហូឡង់ ស្វីស ឥណ្ឌា ប៉េរូ ព័រទុយហ្គាល់ អេក្វាឌ័រ មានករណីឆ្លងចន្លោះពីជាង២ម៉ឺន ទៅ៦ម៉ឺន។ សិង្ហបុរី រងគ្រោះជាងគេនៅអាស៊ីអាគ្នេយ៍ដោយមានជាង១៤០០០ករណី រីឯឥណ្ឌូណេស៊ី មានករណីស្លាប់ច្រើនជាងគេក្នុងតំបន់ដោយមាន៧៦៥នាក់ បន្ទាប់មកគឺហ្វីលីពីន ដែលមាន៥១១នាក់។
វៀតណាម ព្រុយណេ កម្ពុជា និងឡាវ ហាក់មានសភាពធូរស្បើយ ប៉ុន្តែប្រទេសទាំងនេះ នៅតែមានភាពផុយស្រួយ ជាពិសេសការប្រឈមនឹងរលកទីពីរ៕
© រក្សាសិទ្ធិដោយ thmeythmey.com