ជាតិ
រថយន្ត
កង់​ម៉ាស៊ីន​ម៉ាក​Mobylette អាយុ​ជាង​ជិត​៧០​ឆ្នាំ​ទៅហើយ នៅតែ​អាច​ជិះ​បាន​ដូច​នៅ​ថ្មី​
25, Jan 2021 , 7:39 am        
រូបភាព
​សៀមរាប​៖ នៅមុន​សង្គ្រាម​កង់​ម៉ាស៊ីន​ម៉ាក Mobylette និយម​ណាស់​នៅ​ប្រទេស​កម្ពុជា​។ លោក បូរ សុភា ជា​ម្ចាស់​កង់​ម៉ាស៊ីន​ម៉ាក Mobylette ប្រភេទ AV31 មួយគ្រឿង ផលិត​ដោយ​ក្រុមហ៊ុន MOTOBECANE នៅ​ឆ្នាំ​១៩៥៤​។ លោក បូរ សុភា បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា លោក​រំភើប​ណាស់​នៅពេល​បាន​ជិះ​កង់​ចំណាស់​ម៉ាក​ល្បី​មួយ​នេះ ព្រោះ​វា​ហាក់​ធ្វើ​ឲ្យ​លោក​បាន​វិល​ទៅរក​អតីតកាល​ដូច្នេះ​ដែរ​។ កង់​ចាស់ៗ​ដូច្នេះ ក៏​ទាមទារ​ឲ្យ​មានការ​ថែទាំ​ដិតដល់​ដែរ​។

 
​ដើម្បី​ជ្រាប​ច្បាស់​សូម​អញ្ជើញ​ស្តាប់​កិច្ច​សម្ភាស​រវាង នាយ យ៉ាន នៃ​សារព័ត៌មាន​ថ្មីៗ និង​លោក បូរ សុភា ដូចតទៅ​៖
 
 
 
 
​ក្រុមហ៊ុន MOTOBECANE បានចាប់ផ្ដើម​ដំណើរការ​ឆ្នាំ​១៩២៤ នៅ​ប្រទេស​បារាំង​។ ក្រុមហ៊ុន​នេះហើយ ដែល​បាន​បង្កើត​កង់​ម៉ាស៊ីន​ដំបូង​គេ​បង្អស់ ឆ្នាំ​១៩៤៩​។​
​បច្ចេកទេស (​គិតតែ​ម៉ាស៊ីន មិន​គិតការ​ធាក់​ទេ​) :
• ស៊ីលាំង​: 49.93 CC
• កម្លាំង​: 1 សេស​
• ល្បឿន​អតិបរិមា​: 28 គម​/​ម​
• ទម្ងន់​: 28 គក​
• ធុងសាំង​: 2,1 លីត្រ​៕
 
 











Tag:
 យានយន្ត​
 ​កង់​
 ​កង់​ម៉ាស៊ីន​
 ​កង់​បុរាណ​
© រក្សាសិទ្ធិដោយ thmeythmey.com