ពីនេះ ពីនោះ
«ប្រមាថ» និង «ប្រមាទ»មានសូរសៀងដូចគ្នាតែអត្ថន័យខុសគ្នាស្រឡះ 
×![]()
ពាក្យថា«ប្រមាថ» និង«ប្រមាទ» មានសូរសៀងដូចគ្នាមែន តែអត្ថន័យខុសគ្នាទាំងស្រុង។ នេះបើយោងតាមការបញ្ជាក់ពីវចនានុក្រមខ្មែរសម្តេច ជួន ណាត។
«ប្រមាថ« (ន) មានន័យថា ការបៀតបៀនគេ,ការញាំញីគេ,ការធ្វើទុក្ខបុកម្នេញគេឲ្យគេលំបាក,ការមើលងាយគេ។ បើប្រើជា(កិ) ក៏អាចប្រើបានដែរ។ មនុស្សប្រមាថសត្វ គឺជាមនុស្សបៀតបៀនសត្វ។ មនុស្សប្រមាថចាស់ មានន័យថា មនុស្សមើលងាយចាស់។ ពាក្យនេះ គឺសំដៅលើការប្រមាថ និងបៀតបៀនឲ្យខាតដល់ប្រយោជន៍គេ។
ចំណែកពាក្យ«ប្រមាទ» (ន) មានន័យថា ការភ្លេចស្មារតី,ការធ្វេសស្មារតី,ការធ្វេសប្រហែល។ បើប្រើជា(កិ) មានន័យថា ភ្លេច, ធ្វេស,ប្រហែល។
នៅក្នុងស្ថានភាពពិភពលោកកំពុងតែរាតត្បាតជំងឺកូវីដ-១៩ រួមទាំងកម្ពុជាដែរ គេអាចប្រើពាក្យទាំងពីរនេះក្នុងន័យឲ្យពលរដ្ឋទាំងអស់គួរកុំប្រមាទ ឬប្រមាថ ជំងឺកូវីដ-១៩ដែលជាជំងឺលាក់មុខ និងងាយឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់យ៉ាងលឿន៕
© រក្សាសិទ្ធិដោយ thmeythmey.com