ជាតិ
វីដេអូ
បញ្ហា​កូ​វីដ​-១៩ មិនអាច​ផ្អាក​ការថត​ភាពយន្ត តែ​ម្ចាស់​ផលិតកម្ម​សាង​ទំនុកចិត្ត​ក្រុមការងារ​និង​តួ​សម្ដែង​
28, Apr 2020 , 9:19 am        
រូបភាព
​ភ្នំពេញ​៖ ជំងឺ​កូ​វីដ​-១៩ បានធ្វើឱ្យ​អាជីវកម្ម​ជាច្រើន​ជួប​បញ្ហា ដោយ​ខ្លះ​ត្រូវ​ផ្អាក​បណ្ដោះអាសន្ន និង​ខ្លះទៀត​នៅតែ​បន្ត​ដោយ​ប្រុងប្រយ័ត្ន​ខ្ពស់បំផុត​ពី​ការឆ្លង​ជំងឺ​កូ​វីដ​-១៩ នេះ​។ លោកស្រី ព្រុំ រដ្ឋា ម្ចាស់​ផលិតកម្ម PR បានឱ្យដឹងថា អាជីវកម្ម​ផលិត​ភាពយន្ត​របស់លោក​ស្រី ក៏​កំពុង​ប្រឈម​នឹង​បញ្ហា​ដោយសារ​ជំងឺ​កូ​វីដ​-១៩​នេះដែរ ដោយ​ត្រូវ​ផ្លាស់ប្ដូរ​សាច់រឿង​មួយចំនួន ព្រោះ​តួ​សម្ដែង​មួយចំនួន​មិន​ហ៊ាន​ថត​។ ទោះជា​យ៉ាងណា ម្ចាស់​ផលិតកម្ម PR រូបនេះ អះអាងថា ខ្លួន​មិនអាច​ផ្អាក​ថត​ខ្សែភាពយន្ត​ដែល​កំពុង​ត្រៀម​បញ្ចាំង​លើ​ទូរទស្សន៍​បានឡើយ​។ ប៉ុន្តែ​លោកស្រី បាន​សាង​ទំនុកចិត្ត​ដល់​ក្រុមការងារ និង​តួ​សម្ដែង ដោយ​ការពារ​និង​រក្សា​អនាម័យ​យ៉ាង​ខ្ជាប់ខ្ជួន​ដូចជា ជ្រើសរើស​កន្លែង​សុវត្ថិភាព​ថត ពិនិត្យ​សុខភាព​ដល់​បុគ្គលិក លាង​សម្អាត​ដៃ​នៅពេល​ថត​ប៉ះ​ដៃ​គ្នា និង​បរិភោគ​អាហារ​ដាច់ដោយឡែក​ពីគ្នា​ជាដើម​។​

 
​ដើម្បី​ជ្រាប​ច្បាស់​សូម​អញ្ជើញលោក​-​អ្នកនាង​ទស្សនា​បទ​សម្ភាស​រវាង នាយ យ៉ាន និង​លោកស្រី ព្រុំ រដ្ឋា ម្ចាស់​ផលិតកម្ម PR ដូចតទៅ​៖
 

Tag:
 ភាពយន្ត​
 ​នាយ​យ៉ាន​តាម​ដងផ្លូវ​
  កូ​វីដ​-១៩
© រក្សាសិទ្ធិដោយ thmeythmey.com