អត្ថបទពាណិជ្ជកម្ម
អេ អាយ អេ ខេ​ម​បូ​ឌា ប្រកាស​ប្រើប្រាស់​ប្រតិបត្តិការ​បែប​ថ្មី និង​ច្នៃប្រឌិត ដើម្បី​បម្រើ​អតិថិជន ខណៈ​មាន​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩
28, Apr 2020 , 10:14 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០២០ – ថ្ងៃនេះ ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត អេ អាយ អេ (​ខេ​ម​បូ​ឌា​) ឡាយ​ហ្វ៍ អ៊ិន​សួ​រេ​ន ម​.​ក (“​អេ អាយ អេ ខេ​ម​បូ​ឌា​”) បានដាក់​ឲ្យ​ប្រើប្រាស់ បែបផែន​ការងារ​ថ្មី​ប្រកបដោយ​ភាព​ច្នៃប្រឌិត សម្រាប់​ការផ្តល់ជូន​នូវ​ដំណោះស្រាយ​ធានារ៉ាប់រង​ជីវិត និង​ការអភិវឌ្ឍ​អាជីវកម្ម ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​ទាំងស្រុង ដើម្បី​ធានាថា អតិថិជន​ទាំងអស់ អាច​ទទួលយក​ដំណោះស្រាយ​ធានារ៉ាប់រង និង​ការប្រឹក្សា​យោបល់ បើទោះបី​ជាមាន​វិធានការ​រក្សា​គម្លាត​សុវត្ថិភាព ប្រឆាំងនឹង​ជំងឺ​រាតត្បាត​សកល​កូ​វីដ​-១៩ យ៉ាងណាក្តី​។ បែបផែន​ការងារ​ថ្មី តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ទាំងស្រុង​នេះ (Virtual Face-to-Face ឬ VFTF) គឺជា​ប្រតិបត្តិការ​បែប​ឌីជីថល​ទាំងស្រុង​ដំបូង​គេ ក្នុង​វិស័យ​ធានារ៉ាប់រង​នៅ​កម្ពុជា ស្របគ្នា​នឹង​និន្នាការ​របស់ អេ អាយ អេ ខេ​ម​បូ​ឌា ក្នុងការ​ប្រើប្រាស់​បច្ចេក​វិទ្យា និង​ប្រតិបត្តិការ​ទំនើប​ចុងក្រោយបង្អស់ ក្នុង​ការជួយ​សម្រួល​ដ​ល់​អតិថិជន ទីប្រឹក្សា​ផែនការ​ជីវិត AIA ដៃគូ​អាជីវកម្ម និង​បុគ្គលិក ឲ្យ​កាន់តែ​ងាយស្រួល​។​
 
​ប្រតិបត្តិការ​បែប VFTF ត្រូវបាន​ដាក់​ឲ្យ​ដំណើរការ ដើម្បី​ឆ្លើយតប​ទៅនឹង​វិធាន​ការរក្សា​គម្លាត​សុវត្ថិភាព របស់​ក្រសួងសុខាភិបាល នាពេល​ថ្មីៗ​នេះ ហើយ​ដើម្បី​ធានា​ឲ្យ​បាន​ថា​អតិថិជន នៅតែ​អាច​បន្ត​ទទួលយក​បណ្ណ​សន្យា​ធានារ៉ាប់រង ពី អេ អាយ អេ ប្រកបដោយ​សុវត្ថិភាព និង​ភាពងាយស្រួល​។ អតិថិជន​អាចទាក់ទង​ជាមួយ​ទីប្រឹក្សា​ផែនការ​ជីវិត AIA ជា​លក្ខណៈ​វីដេអូ ទៅតាម​កម្មវិធី​ទំនាក់ទំនង​ណាមួយ ដែល​អតិថិជន​មាន​ស្រាប់ រួមមាន Facebook Messenger, WhatsApp, Microsoft Teams, Line ។​ល​។​
 
​ជាមួយនឹង​ការប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ថ្មី​នេះ រាល់​ជំនួប​ជាមួយ​អតិថិជន នឹងត្រូវ​បានធ្វើ​ឡើង ដោយ​មិន​តម្រូវ​ឲ្យ​មាន​ការជួប​ផ្ទាល់ ដែល​នេះ​បានអនុញ្ញាត​ឲ្យ​អតិថិជន អាច​ទទួលយក​សេវាកម្ម និង​ការប្រឹក្សា​យោបល់​នានា ក៏ដូចជា​ការទទួលយក​បណ្ណ​សន្យា​ធានារ៉ាប់រង ដោយ​មិនចាំបាច់​ចាក​ចេញពីផ្ទះ​។ បច្ចេកវិទ្យា​នេះ អនុញ្ញាត​ឲ្យ​ដំណើរការ នៃ​ការផ្តល់ជូន​បណ្ណ​សន្យា​ធានារ៉ាប់រង ប្រព្រឹត្តទៅ​តាមរយៈ​ការទំនាក់ទំនង​ជា​លក្ខ​ណៈ​វីដេអូ ហើយ​រាល់​ការផ្ទៀងផ្ទាត់​លើ​ឯកសារ​នានា ព្រមទាំង​កិច្ចព្រមព្រៀង នឹងត្រូវ​ធ្វើឡើង​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​។ ទៅ​ថ្ងៃមុខ បែបផែន​ការងារ​ថ្មី តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ទាំងស្រុង​នេះ នឹង​បន្ត​ក្លាយទៅជា​ផ្នែក​ដ៏​សំខាន់​មួយ របស់ អេ អាយ អេ ខេ​ម​បូ​ឌា ក្នុងការ​ជ្រើសរើស និង​បណ្តុះបណ្តាល​ធនធានមនុស្ស ដើម្បី​ធានា​ឲ្យ​បាន​នូវ​ប្រសិទ្ធភាព និង​លទ្ធភាព​ប្រើប្រាស់​បច្ចេកវិទ្យា​ថ្មី​បំផុត ដើម្បី​សម្រេចបាន​ជោគជ័យ នៅក្នុង​ការងារ​របស់​ពួកគេ​។​
 
​លោកស្រី Pauline Teoh អគ្គនាយិកា​ក្រុមហ៊ុន អេ អាយ អេ ខេ​ម​បូ​ឌា បាន​មានប្រសាសន៍ថា​៖«​បើទោះបីជា​មានការ​ប្រឈម​ដែល​បណ្តាលមកពី​ជំងឺ​កូ​វីដ​-១៩ នេះ​យ៉ាងណាក្តី ពួកយើង​នៅតែ​តាំងចិត្ត​យ៉ាង​មុតមាំ ដើម្បី​ជួយ​ក្រុមគ្រួសារ​កម្ពុជា ទទួលបាន​នូវ​ការការពារ​។ យើង​នឹង​បន្ត​ការបង្កើត​គំនិត​ផ្តួចផ្តើម​ថ្មីៗ ជា​លក្ខណៈ​ឌីជីថល និង​ប្រើប្រាស់​នូវ​បច្ចេកវិទ្យា​ចុងក្រោយបង្អស់ ដើម្បី​ធ្វើ​ឲ្យ សេវា​បម្រើ​អតិថិជន និង​ប្រសិទ្ធភាព​ការងារ មាន​ភាព​កាន់តែ​ល្អប្រសើរ​។ ប្រតិបត្តិការ VFTF ថ្មី​នេះ គឹជា​ជំហាន​បន្ទាប់ នៃ​ការវិវឌ្ឍ​ខ្លួន​តាមបែប​ឌីជីថល​របស់​ពួកយើង ដែល​ធានាថា​បច្ចេកវិទ្យា​ចុងក្រោយ​បំផុត​នេះ នឹង​អាច​បន្ត​ផ្តល់ជូន​សេវាកម្ម​បម្រើ​អតិថិជន​ដ៏​ល្អឥតខ្ចោះ ក៏ដូចជា​ផ្តល់ជូន​សុវត្ថិភាព​ផ្លូវចិត្ត និង​ជួយ​ពួកគាត់​ឲ្យ​រស់នៅ​ប្រកបដោយ​សុខភាព និង​ជីវិត​កាន់តែ​ប្រសើរ នៅក្នុង​កំឡុងពេល​ដ៏​ពិបាក​មួយ​នេះ​»​។​
 
​ប្រតិបត្តិការ VFTF ថ្មី​នេះ គឺ​ស្ថិត​ក្នុងចំណោម​សកម្មភាព និង​វិធានការ​ផ្សេងៗ​ទៀត ដែល​ត្រូវ​បានដាក់​ឲ្យ​ដំណើរការ​រួចមកហើយ ដោយ អេ អាយ អេ ខេ​ម​បូ​ឌា ក្នុងកំឡុងពេល​នៃ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩ ដើម្បី​ជា​ជំនួយ​ដល់​សេដ្ឋកិច្ច និង​ជីវភាព​ប្រជាជន​។ ធនធានមនុស្ស​ទាំងអស់​របស់​យើង ត្រូវបាន​ផ្តល់ជូន​នូវ​កុំព្យូទ័រ​យួរដៃ ដែល​អនុញ្ញាត​ឲ្យ​ពួកគាត់​អនុវត្ត​បែបផែន​ធ្វើការ​ពី​ចម្ងាយ ដើម្បី​ផ្តល់ជំនួយ​ដល់​សេវាកម្ម​អតិថិជន និង​ប្រតិបត្តិការ​អាជីវកម្ម​ដោយ​គ្មាន​ការរំខាន​។ គ្រប់​អតិថិជន​ទាំងអស់ ត្រូវបាន​មើលថែ​យ៉ាង​យកចិត្តទុកដាក់ ជាមួយនឹង​ការផ្តល់ជូន​ពិសេស ដែលជា​ជំនួយ​ផ្នែក​ហិរញ្ញវត្ថុ​បន្ថែម ប្រសិនបើ​ត្រូវបាន​ពិនិត្យឃើញថា មាន​ជំងឺ​កូ​វីដ​-១៩ និង​តម្រូវ​ឲ្យ​មានការ​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​។ ស្របគ្នា​នេះដែរ ទីប្រឹក្សា​ផែនការ​ជីវិត AIA ទាំងអស់ ក៏​កំពុងតែ​ត្រូវបាន​ផ្តល់ជូន នូវ​ការប្រើប្រាស់​បច្ចេកវិទ្យា​ថ្មី វគ្គ​បណ្តុះបណ្តាល​នានា និង​កម្មវិធី​ទំនាក់ទំនង​ផ្សេងៗ ដែល​បាន​ក្លាយទៅជា​ជំនួយ​ដល់​ពួកគាត់ ក្នុង​ការកសាង​អាជីព និង​ស្វែងរក​ចំណូល​សម្រាប់​ជីវភាព​របស់គាត់​។​
 
​អេ អាយ អេ ខេ​ម​បូ​ឌា ជា​ផ្នែក​មួយ​នៃ​សម្ព័ន្ធ អេ អាយ អេ ដែលជា​សម្ព័ន្ធ​ធានារ៉ាប់រង​អាយុជីវិត ចុះបញ្ជី​ជា​សាធារណៈ​ធំជាងគេ និង​មាន​វត្ត​ពេញ​តំបន់​អាស៊ី​នោះ នឹង​នៅតែ​បន្ត​ដើរតួនាទី​ឈានមុខ​គេ ក្នុងការ​គាំទ្រ​ទៅលើ​ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​នៅ​កម្ពុជា​។ 
 
​ប្រសិនបើ​លោកអ្នក ចង់​ទាក់ទង​មកកាន់ អេ អាយ អេ ខេ​ម​បូ​ឌា លោកអ្នក​អាចទាក់ទង​មកកាន់​សេវា​បម្រើ​អតិថិជន AIA Client Care តាមរយៈ​លេខ ០៨៦ ៩៩៩ ២៤២ ឬ​ផ្ញើ​សារ​មកកាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​យើងខ្ញុំ គឺ AIA Cambodia​។ លោកអ្នក​ក៏​អាច ទាក់ទង​មកកាន់​ទីប្រឹក្សា​ផែនការ​ជីវិត AIA ប្រសិនបើ​លោកអ្នក​មានបំណង​ទទួលបាន​ការការពារ​ថ្មី ដើម្បី​ប្រឹក្សា​យោបល់​ជា​លក្ខណៈ​វីដេអូ ទៅតាម​កម្មវិធី​ទំនាក់ទំនង​ណាមួយ ដែល​លោកអ្នក​កំពុង​ប្រើប្រាស់​ស្រាប់​៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com