COVID-19
ជាតិ
សង្គមជាតិ
មន្ត្រី ប្រាប់កម្មករ កុំឲ្យដូរលេខទូរស័ព្ទ ដើម្បីទទួលបានប្រាក់ឧបត្ថម្ភ ដែលផ្ញើទៅតាមវីង
× លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ ប្រាប់ទៅកម្មករ-កម្មការិនី ដែលត្រូវព្យួរការងារ ថា ពួកគេ នឹងទទួលបានប្រាក់ឧបត្ថម្ភ៤០ដុល្លារ ពីរដ្ឋាភិបាល តាមរយៈសេវាកម្មវីង (Wing)។ លោក អំពាវនាវកុំឲ្យកម្មករ-កម្មការិនី ឲ្យប្តូរលេខទូរស័ព្ទ ក្នុងអំឡុងពេលនេះ ហើយបើត្រូវប្តូរ ត្រូវប្រាប់លេខថ្មី ទៅរដ្ឋបាលរោងចក្រ។
ក្នុងសន្និសីទកាសែតនៅទីស្តីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី២៧ ខែមេសាម្សិលមិញ អ្នកនាំពាក្យក្រសួងការងារ ថ្លែងដូច្នេះថា៖«ការប្តូរលេខទូរស័ព្ទ ញឹកញាប់នៅពេលមនេះ មិនមែនជាជម្រើសល្អទេ....»។
សំឡេង៖
ក្រៅពីទទួលបានប្រាប់ឧបត្ថម្ភ៤០ដុល្លារពីរដ្ឋាភិបាល កម្មករ-កម្មការិនី ដែលត្រូវព្យួរការ ក៏ទទួលបាន ប្រាក់៣០ដុល្លារទៀត ពីម្ចាស់រោងចក្រ៕
Tag:
COVID-19
កម្មករ
ប្រាក់ឧបត្ថម្ភ
© រក្សាសិទ្ធិដោយ thmeythmey.com