លោក ឆេង ផល្លី លក់​ផ្លែស្វាយ​និង​ដើម​ស្វាយ ក្បែរ​ស្តុ​ប​ផ្លូវ​៦០​ម៉ែត្រ ចំណេញ​១០​ម៉ឺន​រៀល​ក្នុង​មួយថ្ងៃ​
ជាតិ
សេដ្ឋកិច្ច
២៥ខេត្ត/រាជធានី
លោក ឆេង ផល្លី លក់​ផ្លែស្វាយ​និង​ដើម​ស្វាយ ក្បែរ​ស្តុ​ប​ផ្លូវ​៦០​ម៉ែត្រ ចំណេញ​១០​ម៉ឺន​រៀល​ក្នុង​មួយថ្ងៃ​
28, Apr 2020 , 12:54 pm        
រូបភាព
ភ្នំពេញ​៖ លោក ឆេង ផល្លា បានរៀបចំ​ផ្លែស្វាយ​ខ្ចី និង​ដើម​ស្វាយ​ផ្សាំ​មែក ដាក់លក់​តាម​ម៉ូតូ នៅក្បែរ​ភ្លើងស្តុប​ផ្លូវ​៦០​ម៉ែត្រ នៅ​ម្ខាង​នឹង​ក្រុមហ៊ុន Star Auto Cambodia ។ លោក ផល្លា បញ្ជាក់ថា នេះ​ជា​ឈ្មោះ​«​ស្វាយល្ហុង​» វា​មាន​ផ្លែ​ធំៗ ត្រឹមតែ​២​ផ្លែ​មាន​ទម្ងន់​រហូតដល់​១-១.៥​គីឡូក្រាម ហើយ​អតិ​ថ​ជន​របស់លោក ភាគច្រើន​ជា​អ្នកធ្វើដំណើរ​ឆ្លងកាត់​តាមផ្លូវ​សម្តេច ហ៊ុន សែន ឬ​ផ្លូវ​៦០​ម៉ែត្រ​នេះ​។​



​ជា​មធ្យម​លោក ផល្លា លក់​ផ្លែស្វាយ​នេះ​អស់​៤០​គីឡូក្រាម ដោយ​មួយ​គីឡូក្រាម​មានតម្លៃ​១​ម៉ឺន​២​ពាន់​រៀល និង​ដើម​ស្វាយ​ចន្លោះ​ពី​៣​ទៅ​៥​ដើម ដោយ​ក្នុង​មួយ​ដើម​មានតម្លៃ​៤​ម៉ឺន​រៀល​។ ស្វាយ​នេះ គឺ​បុរស​វ័យ​៣១​ឆ្នាំ​ដែលមាន​សុក្រ​កំណើត​នៅ​ស្រុក​អង្គរជ័យ ខេត្តកំពត ទិញ​មកពី​ម៉ូយ​របស់លោក​នៅ​ម្តុំ​ស្ពាន​អ្នក​លឿង​។ របរ​លក់​ស្វាយ​តាម​ម៉ូតូ​នៅក្បែរ​ស្តុ​ប​ផ្លូវ​៦០​ម៉ែត្រ​នេះ ក្រោយ​ទូទាត់​ចំណាយ​អស់លោក ឆេង ផល្លា ចំណេញ​បាន​ប្រមាណ​១០​ម៉ឺន​រៀល​ក្នុង​មួយថ្ងៃ​។
សូម​អញ្ជើញ​ទស្សនា​វីដេអូ​ខ្លី​ខាងក្រោម​នេះ ដូចតទៅ​៖



© រក្សាសិទ្ធិដោយ thmeythmey.com