ជាតិ
សង្គមជាតិ
កម្ពុជា នឹងមិន​ផ្តល់​ទិដ្ឋាការ​បន្ត​ស្នាក់នៅ ដល់​បរ​ទេសណា ដែល​គ្មាន​ឈ្មោះ​ក្នុង​ប្រព័ន្ធគ្រប់គ្រង​
29, Apr 2020 , 8:39 am        
រូបភាព
នគរបាលអន្តោប្រវេសន៍ខេត្តសៀមរាប ចុះផ្សព្វផ្សាយការប្រើប្រាស់ប្រព័ន្ធ FPCS តាមទីលំនៅដ្ឋាននានា កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០
នគរបាលអន្តោប្រវេសន៍ខេត្តសៀមរាប ចុះផ្សព្វផ្សាយការប្រើប្រាស់ប្រព័ន្ធ FPCS តាមទីលំនៅដ្ឋាននានា កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០
​ចាប់ពី​ថ្ងៃទី​១ ខែកក្កដា ឆ្នាំ​២០២០​ទៅ ជនបរទេស ដែល​គ្មាន​ឈ្មោះ​ក្នុង​ប្រព័ន្ធគ្រប់គ្រង​វត្តមាន​ជនបរទេស​ក្នុងប្រទេស​កម្ពុជា (FPCS) នឹងមិន​ទទួលបាន​ទិដ្ឋាការ​បន្ត​រយៈពេល​ ស្នាក់នៅ​ក្នុងប្រទេស​ក​ម្ពុ​ជា​ឡើយ​។ នេះ​បើតាម​សេចក្តីជូនដំណឹង​របស់​ ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ​ជម្រាប​ទៅកាន់​អគ្គ​ស្នងការរង​នគរបាលជាតិ និង​គ្រប់​ស្នងការ​រាជធានី​-​ខេត្ត​។


 
​តាមរយៈ​សេចក្តីជូនដំណឹង នៅ​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០២០ អគ្គនាយក​អន្តោប្រវេសន៍ ស្នើ​ឲ្យ​ស្នងការ​រាជធានី​-​ខេត្ត​ទាំងអស់ បន្ត​ផ្សព្វផ្សាយ​គោលការណ៍​នេះ ទៅកាន់​ម្ចាស់​ ឬ​អ្នកកាន់កាប់​លំនៅដ្ឋាន​គ្រប់​ប្រភេទ ឲ្យ​រាយការណ៍​ពី​វត្តមាន​ជនបរទេស ដែល​ស្នាក់​នៅក្នុង​លំនៅដ្ឋាន​របស់ខ្លួន ទៅក្នុង​ប្រព័ន្ធគ្រប់គ្រង​វត្តមាន​ជនបរទេស​ក្នុងប្រទេស​កម្ពុជា ដើម្បី​ពួកគេ ទទួលបាន​ការអនុវត្ត​ឲ្យ​បន្ត​រយៈពេល​ស្នាក់នៅ​។ 
 
​លោក អះអាងថា ការចេញ​គោលការណ៍​នេះ គឺ​ដើម្បី​ជំរុញ​ការអនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព ​លើ​សេចក្តីណែនាំ​របស់​ក្រសួងមហាផ្ទៃ ស្តីពី​ការគ្រប់គ្រង​វត្តមាន​ជនបរទេស​ក្នុងប្រទេស​កម្ពុជា​៕ 
 

Tag:
 ជនបរទេស​
© រក្សាសិទ្ធិដោយ thmeythmey.com