COVID-19
ជាតិ
Covid-19៖កម្ពុជា​រក​មិនឃើញ​ករណី​ថ្មី​១៧​ថ្ងៃ​ជាប់​គ្នា​
29, Apr 2020 , 8:25 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ គិត​ត្រឹម​ថ្ងៃទី​២៩ ខែមេសា​នេះ កម្ពុជា​មិនមាន​រកឃើញ​ករណី​ថ្មី​នៃ​កូ​វីដ​-១៩ រយៈពេល​១៧ថ្ងៃ​ជាប់​គ្នា ហើយក៏​មិនទាន់មាន​អ្នក​សះស្បើយ​បន្ថែមទៀត​ដែរ​។ អ្នក​សះស្បើយ​សរុប ១១៩​នាក់ ក្នុងចំណោម​អ្នក​ផ្ទុក​កូ​វីដ​-១៩​សរុប ១២២​នាក់ ពោលគឺ​អ្នកជំងឺ​នៅសល់​៣​នាក់​ទៀត​។​

​ក្រសួងសុខាភិបាល​បានប្រកាស​នៅ​ថ្ងៃទី​២៩ ខែមេសា​នេះ ថា គ្មាន​ករណី​ថ្មី​នៃ​ជំងឺ​កូ​វីដ​-១៩ ត្រូវបាន​រកឃើញ​នោះទេ ហើយក៏​មិនទាន់មាន​អ្នក​សះស្បើយ​បន្ថែមទៀត​ដែរ​។ គិត​ត្រឹម​ថ្ងៃទី​២៩ ខែមេសា​នេះ ក​កម្ពុជា​មិនមាន​រកឃើញ​ករណី​ថ្មី​នៃ​កូ​វីដ​-១៩ រយៈពេល​១៩​ថ្ងៃ​ជាប់​គ្នា​ហើយ។ យ៉ាងណាក៏ដោយ  មន្ត្រីជាន់ខ្ពស់​សុខាភិបាល រួមទាំង​អ្នកជំនាញ​អង្គការ​សុខភាព​ពិភពលោក នៅតែ​ព្រមាន​ពី​ភាព​ស្រួចស្រាល់​នៃ​ជំងឺ​នេះ​នៅ​កម្ពុជា ហើយ​ទ​ទួ​ច​ឲ្យ​ពលរដ្ឋ​អនុវត្ត​វិធាន​អនាម័យ​ឲ្យ​បាន​ខ្ជាប់ខ្ជួន និង​ការរក្សា​គម្លាត​សុវត្ថិភាព​ឲ្យ​ត្រឹមត្រូវ​តាម​ការណែនាំ​។ 
 
​​អ្នកជំងឺ​ដែល​បានជា​សះស្បើយ​មាន​សរុប​១១៩​នាក់ ក្នុងចំណោម​អ្នក​ផ្ទុក​១២២​នាក់ ពោល​នៅសល់​អ្នកជំងឺ​តែ​៣​នាក់​ទៀត​ប៉ុណ្ណោះ។ អ្នក​សះស្បើយ​ទាំង​១១៩​នាក់ រួមមាន ស្រី​៣៧​នាក់ និង​ប្រុស​៨២​នាក់ ក្នុងនោះ​ជនជាតិ​ចិន​ចំនួន​៣​នាក់​,​អង់គ្លេស ៥​នាក់​,​អាមេរិកាំង​២​នាក់​,​បែ​ល​ហ្សិ​ក​១​នាក់​,​បារាំង​៤០​នាក់​,​ម៉ាឡេស៊ី​១៣​នាក់​,​កាណាដា​២​នាក់​,​វៀតណាម​៣​នាក់​,​ឥណ្ឌូណេស៊ី​២​នាក់ និង​ជនជាតិខ្មែរ ៤៨​នាក់​៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com