ភាគច្រើននៃពួកយើងសុទ្ធតែស្គាល់និងធ្លាប់ទទួលទានជីអង្កាម ប៉ុន្តែប្រហែលជាមិនដែលចាប់អារម្មណ៍អំពីអត្ថប្រយោជន៍ដ៏ប្រសើររបស់វាចំពោះសុខភាពឡើយ។ ថាតើជីអង្កាមអាចផ្ដល់ផលល្អអ្វីខ្លះទៅ?
ខាងក្រោមនេះយើង នឹងបង្ហាញឱ្យដឹងពីមូលហេតុដែលអ្នកគួររួមបញ្ចូលជីអង្កាមក្នុងរបបអាហារ ៖
១. បង្កើនការរំលាយអាហារ
មួយក្នុងចំណោមមុខងារដ៏សំខាន់នៃស្លឹកជីអង្កាម គឺវាជួយសម្រួលប្រព័ន្ធរំលាយអាហារឱ្យមានលក្ខណៈកាន់តែប្រសើរឡើងដោយរំញោចក្រពេញទឹកមាត់និងអង់ស៊ីមរំលាយអាហារ។ ដើម្បីទទួលបានលទ្ធផលកាន់តែប្រសើរចូរទទួលទានតែជីអង្កាម។
២. សម្រួលប្រព័ន្ធផ្លូវដង្ហើម
ជីអង្កាមមានក្លិនខ្លាំងដែលមានប្រសិទ្ធភាពសម្រួលដល់ប្រព័ន្ធផ្លូវដង្ហើមគួរឱ្យកត់សម្គាល់។ ប្រសិនបើអ្នកទទួលរងឥទ្ធិពលពីជំងឺហឺត ចូរទទួលទានតែជីអង្កាម ឬអាហារមានលាយជីអង្កាម។ អាស៊ីត rosmarinic នៃជីអង្កាមមានលក្ខណៈសម្បត្តិប្រឆាំងការរលាកនិងជួយសម្រួលផ្លូវដង្ហើម។ ដើម្បីធូរស្រាលពីអាការៈស្ទះពិបាកដកដង្ហើម ចូរបន្ថែមជីអង្កាមពី ៤ ទៅ ៥ ស្លឹកក្នុងទឹកក្ដៅដាំពុះ ហើយឆ្ពុងស្រូបចំហាយទឹកនេះ។
៣. ជួយទប់ទល់បញ្ហាស្ត្រេស
នោះក៏ព្រោះតែជីអង្កាមមានផ្ទុកសារធាតុ menthol ជួយសម្រួលសាច់ដុំកាត់បន្ថយកម្រិតនៃភាពស្ត្រេស។
៤. សុខភាពមាត់ធ្មេញល្អប្រសើរ
ជីអង្កាមមានផ្ទុកសារធាតុ menthol និងលក្ខណៈសម្បត្តិប្រឆាំងបាក់តេរីជួយប្រយុទ្ធប្រឆាំងសារធាតុ halitosis ដែលបង្កបញ្ហាក្លិនខ្យល់ដង្ហើមមិនល្អ។ ស្លឹកជីអង្កាមមិនត្រឹមតែជួយបំបាត់ក្លិនមាត់មិនល្អប៉ុណ្ណោះទេ ប៉ុន្តែក៏កម្ចាត់បាក់តេរីទប់ស្កាត់បញ្ហាពុកធ្មេញផងដែរ។
៥. បញ្ចុះសម្ពាធឈាម
បរិមាណនៃជាតិប៉ូតាស្យូមក្នុងជីអង្កាមជួយបញ្ចុះសម្ពាធឈាមនិងគ្រប់គ្រងចង្វាក់ជីពចរ។
៦. បំបាត់ការឈឺចាប់
ស្លឹកជីអង្កាមអាចបំបាត់រាល់ការឈឺចាប់ដូចជាឈឺសាច់ដុំ ឈឺក្បាល និងសូម្បីឈឺពោះ។
៧. បំបាត់អាការៈចង្អោរចង់ក្អួត
គ្រាន់តែហិតក្លិនប្រេងជីអង្កាម ឬស្លឹកជីអង្កាមស្រស់ក៏ជួយបំបាត់អាការៈចង្អោរចង់ក្អួតបានយ៉ាងឆាប់រហ័សផងដែរ។
៨. កាត់បន្ថយហានិភ័យនៃជំងឺមហារីក
សមាសធាតុ menthol ក្នុងស្លឹកជីអង្កាមអាចជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីកច្រើនប្រភេទ ពិសេសជំងឺមហារីកក្រពេញប្រូស្តាត៕
ត្រួតពិនិត្យដោយ www.health.com.kh