អត្ថបទពាណិជ្ជកម្ម
vivo សម្ពោធ V19 ផ្លូវការនៅថ្ងៃទី២ ឧសភាខាងមុខ! តោះCountdown ទាំងអស់គ្នា និងបានឈ្នះ V19 ទៀត!
29, Apr 2020 , 2:47 pm        
រូបភាព
ដោយ: ថ្មីៗ
លោកអ្នកដែលជាប្រិយមិត្តគាំទ្រម៉ូឌែល ត្រកូល V ប្រហែលជាបានដឹងហើយថា កាលពីប៉ុន្មានថ្ងៃមុន ក្រុមហ៊ុន vivo បានបង្ហាញជូននូវព័ត៌មានខ្លះៗ អំពីមុខងារ សមត្ថភាព និងបច្ចេកវិទ្យាពិសេសៗ ដែល V19 មាន។ ឥឡូវ យើងបានដឹងព័ត៌មានមកបន្ថែមទៀតថា ក្រុមហ៊ុន នឹងរាប់ថយក្រោយ (Countdown) ចំនួន៣ថ្ងៃ ទៅដល់ថ្ងៃសម្ពោធធំម៉ូដែល V19 ដែលមានឈ្មោះថា “V19 Super Night Concert” នៅស្ថានីយទូរទស្សន៍ហង្សមាស HDTV ។
 
កម្មវិធីប្រគំតន្ត្រីដាក់សម្ពោធជាផ្លូវការ កំពូលស្មាតហ្វូន V19 នឹងប្រព្រឹត្តនៅថ្ងៃទី២ ខែឧសភា ខាងមុខនេះ ដោនឹងមានការចូលរួមវត្តមានជាពិសេស ពីសំណាក់កំពូលតារាចម្រៀងប្រចាំប្រទេសកម្ពុជា ដែលតំណាងឱ្យទូរសព្ទ vivo ទាំងពីររូប គឺលោក ព្រាប សុវត្ថិ និងកញ្ញា សុខ ពិសី។ ក្នុងកម្មវិធីនោះដែរ ក៏នឹងមានការចូលរួមពីតំណាងតារា KOL ចំនួន៤រួបទៀតដែរ គឺលោកយ៉ារ៉ូ កញ្ញា ដាដាវ លោក ឈិនឈឿន តារាបាល់ទាត់ជម្រើសជាតិ និងពូ ជ្រួញ ម្ចាសទំព័រហ្វេសប៊ុករៀនថត ដ៏មានប្រជាប្រិយភាព។  
 
តារារបស់យើង នឹងបង្ហាញជូនលោកអ្នក នូវមុខងារ និងបច្ចេកវិទ្យាថ្មីៗពិសេស ដែល V19 មាន ក្នុងការផ្សាយផ្ទាល់ នៅថ្ងៃទី២ ខែឧសភា ខាងមុខ។ អ្វីដែលពិសេសនោះ ទស្សនិកជនដែលបានចូលរួមទស្សនាផ្ទាល់ នៅលើទំព័រផ្លូវការរបស់ vivo ទូរទស្សន៍ហង្សមាស និងទំព័រផ្លូវការរបស់ទូរទស្សន៍ហង្សមាស ក៏នឹងទទួលបានឱកាសឈ្នះ V19 ផងដែរ។
 
លក្ខខណ្ឌនៃការឈ្នះរង្វាន់ គឺងាយស្រួលទេ ដោយគ្រាន់តែលោកអ្នកទស្សនាផ្ទាល់ការផ្សាយនៅលើទំព័រ Facebook ជាផ្លូវការរបស់ vivo នឹងធ្វើតាមសំណើផ្សេងៗ ដែលមានក្នុងអំឡុងពេលការផ្សាយបន្តផ្ទាល់នោះ ដែលនឹងចាប់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍រស្មីហង្សមាស Page ផ្លូវការ របស់ហង្សមាស និង Page ផ្លូវការរបស់ vivo ពីម៉ោង៦ ល្ងាច ដល់ម៉ោង ៨ យប់ នាថ្ងៃទី២ ខែឧសភា។
 
V19 ជាប្រភេទទូរស័ព្ទ ដែលមានបច្ចេកវិទ្យាឈានមុខគេ ក្នុងនោះក្រុមហ៊ុនបានបង្ហើបប្រាប់តិចៗឲ្យដឹងជាមុនថា មុខងារពិសេសរបស់ម៉ូដែលចុងក្រោយ នៃត្រកូល V នេះមានដូចជា អេក្រង់ Super AMOLED FHD Plus រចនាបថពិសេស និងមុខងារពិសេសមួយចំនួន ដែលក្រុមហ៊ុនសុំបង្ហាញប្រាប់តែប៉ុន្មានចំណុចប៉ុណ្ណោះសិន ដូចជា៖
1. Super Night Selfie លែងខ្លាចពេលរាត្រីទៀតហើយ! ៖ ថតយករូបភាពស្រស់ស្អាតនៃរាត្រីកាល ដោយលែងមានកង្វល់ ព្រោះយើងប្រើប្រាស់ AI Night Selfie ដ៏ពិសេស និងសមីការ Face Beauty ថ្មី។ ចាប់តាំងពីជើងមេឃ នៃទីក្រុងនាពេលរាត្រី រហូតដល់តារានាពេលរាត្រីនៅជនបទ សែលហ្វីថតជាមួយ V19 នឹងផ្តល់ជូនលោកអ្នកនូវបទពិសោធន៍ ដែលមានម្ដងក្នុងមួយជីវិត។
 
2. Super Night Portrait រូបភាពច្បាស់នៅពេលរាត្រី ៖ V19 ផ្ដល់នូវបច្ចេកវិទ្យា AI ដែលនឹងជួយកែលម្អរូបភាព ពេលយប់របស់លោកអ្នក ឲ្យច្បាស់ និងមានពន្លឺគ្រប់គ្រាន់។ នេះអាចទៅរួច ដោយសារយើងប្រើនូវបច្ចេកវិទ្យាពិសេសមួយ ដែលចាប់យករូបភាពមានពន្លឺផ្សេងៗគ្នា ហើយយកមកបញ្ចូលជារូបភាពចុងក្រោយតែមួយ។ ដូច្នេះហើយ ទើបរូបភាពដែលចាប់ដោយ V19 មានលក្ខណៈច្បាស់ជាងគេ។ នៅពេលកាមេរ៉ាផ្សេង ខ្លាចពេលយប់ V19 នឹងចែងចាំងជានិច្ចនាពេលរាត្រី។
 
3. Selfie Soft Light Band បំភ្លឺសម្រស់របស់លោកអ្នក ៖ ធ្វើឲ្យរូបភាពលោកអ្នកថតចេញមក ស្អាតដូចរូបភាពថត នៅក្នុងស្ទូឌីយោពិតៗ! មាន Live Preview ពេលកំពុងថត។
 
 
4. ថតវីដេអូជាមួយកាមេរ៉ាមុខ មានលំនឹងឥតខ្ចោះ ជំនាន់ថ្មីនៃលំនឹងវីដេអូសែលហ្វី ៖ នេះជាបច្ចេកវិទ្យាថ្មី ដែលយើងអាចផ្ដល់ជូនលោកអ្នក។ ទូរស័ព្ទផ្សេង មានលំនឹងវីដេអូសម្រាប់កាមេរ៉ាក្រោយ តែសម្រាប់ V19 វិញ យើងផ្ដល់ជូននូវលំនឹងវីដេអូ ដ៏ឥតខ្ចោះ សម្រាប់កាមេរ៉ាងសែលហ្វីផងដែរ។ បច្ចេកវិទ្យា gyroscope របស់យើង នឹងលេបយករំញ័រទាំងឡាយ ដែលកើតមាន ខណៈដែលបច្ចេកវិទ្យា EIS ជាអ្នកកែលម្អរូបភាព ឲ្យមានភាពស្មើគ្នា។
 
5. Art Portrait Video ក្លាយជា vlogger សម័យទំនើប ៖ ក្លាយជា vlogger សម័យទំនើប ដោយសារការប្រើប្រាស់នូវបច្ចេកវិទ្យា Art Video របស់យើង ដែលជួយផ្ដាច់រូបភាពខាងមុខ ចេញពីរូបភាពខាងក្រោយ ធ្វើឱ្យការដាក់ Effect សម្រាប់វីដេអូ មានការងាយស្រួល។
 
6. Ultra Stable Video វីដេអូដែលមានលំនឹងបំផុតលើពិភពលោក ៖ វីដេអូដែលថតជាមួយ V19 នឹងប្រើប្រាស់នូវបច្ចេកវិទ្យា EIS ដែលនឹងជួយធ្វើឲ្យរូបភាព ដែលលោកអ្នកថតនៅខាងក្រៅផ្ទះ មានលក្ខណៈនឹង ស្មើ ដែលនេះពុំទាន់មានកាមេរ៉ាផ្សេងណា អាចធ្វើបានឡើយ៕
 
 
(អត្ថបទពាណិជ្ជកម្ម)
 
 

© រក្សាសិទ្ធិដោយ thmeythmey.com