COVID-19
អន្តរជាតិ
បន្ទាប់ពី​សះស្បើយ COVID-19 នាយករដ្ឋមន្ត្រី​អង់គ្លេស ទទួល​ចំណងដៃ​កូនប្រុស​ម្នាក់ពីគូ​ដណ្តឹង​
29, Apr 2020 , 5:21 pm        
រូបភាព
លោកបូរីស ចនសុន នាយករដ្ឋមន្រ្តីអង់គ្លេស (ខាងស្តាំ) និងគូដណ្តឹង។ រូបភាព៖ Getty Image
លោកបូរីស ចនសុន នាយករដ្ឋមន្រ្តីអង់គ្លេស (ខាងស្តាំ) និងគូដណ្តឹង។ រូបភាព៖ Getty Image
​នាយករដ្ឋមន្ត្រី​អង់គ្លេស បូរី​ស ច​ន​សុន នា​ថ្ងៃទី​២៩ ខែមេសា បានប្រកាសថា គូ​ដណ្តឹង​របស់លោក​បាន​ផ្តល់កំណើត​ដល់​កូនប្រុស​ម្នាក់ ដែលមាន​សុខភាព​យ៉ាង​ល្អ​។ ដំណឹង​ល្អ​នេះ កើតឡើង​បន្ទាប់ពី​លោកនាយក​រដ្ឋមន្ត្រី​ទើបតែ​ជាសះស្បើយ​ពី​ជំងឺ​រលាក​សួត ដែល​បង្កដោយ​កូ​រ៉ូ​ណាវី​រុស (COVID-19)​។​


 
​តាម​ការអះអាង​របស់​អ្នកនាំពាក្យ​នាយករដ្ឋមន្ត្រី​អង់គ្លេស បាន​បញ្ជាក់ថា លោកនាយក​រដ្ឋមន្ត្រី និង​គូ​ដណ្តឹង បានផ្តល់​កំណើត​ឲ្យ​ទារក​ម្នាក់ ដែលមាន​សុខភាព​យ៉ាង​ល្អ​។ ក្មេងប្រុស​នេះ បានប្រសូត​ចេញពី​ផ្ទៃ​ម្តាយ នា​មន្ទីរពេទ្យ​ទីក្រុង​ឡុង​ដ៍ នៅវេលា​ព្រឹក​ថ្ងៃទី​២៩ ខែមេសា​។ ចំណែក​ម្តាយ​ទារក​វិញ ពេលនេះ ក៏មាន​សុខភាព​ល្អ​ដែរ​។ 
 
​នេះ គឺជា​រឿង​ដ៏​ល្អ​មួយ​សម្រាប់​លោកនាយករ​ដ្ឋ​មន្ត្រី​អង់គ្លេស បន្ទាប់ពី​ជាសះស្បើយ COVID-19​។ ទាក់ទង​នឹង​រឿងនេះ លោកនាយក​រដ្ឋមន្ត្រី​បានទទួល​ការអបអរសាទរ​ពី​មនុស្ស​ជាច្រើន ជាពិសេស​មេដឹកនាំ​គណបក្ស​ពលករ​ដែលជា​បក្សប្រឆាំង លោក Keir Starmer ដោយ​លើកឡើងថា​គឺជា​«​ព័ត៌មាន​ដ៏​អស្ចារ្យ​» ៕ 

Tag:
 ​អង់គ្លេស
© រក្សាសិទ្ធិដោយ thmeythmey.com