ពលរដ្ឋ​ខ្មែរ​នៅ​ថៃ ត្រូវ​អនុវត្តតាម​វិធានការ​របស់​ថៃ ដែល​បន្ត​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន​
COVID-19
ជាតិ
ពលរដ្ឋ​ខ្មែរ​នៅ​ថៃ ត្រូវ​អនុវត្តតាម​វិធានការ​របស់​ថៃ ដែល​បន្ត​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន​
29, Apr 2020 , 5:38 pm        
រូបភាព
រូបភាពពីស្ថានទូតខ្មែរប្រចាំប្រទេសថៃ
រូបភាពពីស្ថានទូតខ្មែរប្រចាំប្រទេសថៃ
​ភ្នំពេញ​៖ រដ្ឋាភិបាល​ថៃ បានប្រកាស​បន្ត​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន​រយៈពេល​១​ខែ​បន្ថែមទៀត កាលពី​ថ្ងៃទី​២៨ មេសា ដើម្បី​បង្ការ និង​ទប់ស្កាត់​ពី​ការ​រាលដាល​ជំងឺ​កូ​វីដ​១៩​។ ដូច្នេះ​ពលរដ្ឋ​ខ្មែរ​រស់នៅ​ទីនោះ ត្រូវ​អនុលោម​តាម​អាជ្ញាធរ​ថៃ​។ នេះ​បើតាម​សេចក្ដីជូនដំណឹង​របស់​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃឡង់ ។​


 
​រដ្ឋាភិបាល​ថៃ នៅតែ​បន្ត​អនុវត្ត​បម្រាម​គោចរ ហាម​មិន​ឲ្យ​ពលរដ្ឋ​ចេញពីផ្ទះ​ពី​ម៉ោង​១០​យប់ ដល់​ម៉ោង​៤​ព្រឹក​។ រដ្ឋាភិបាល​ថៃ ក៏​តម្រូវ​ឲ្យ​មានការ​រឹតត្បិត​ការផ្លាស់​ទី​របស់​ពលរដ្ឋ រួមទាំង​ការធ្វើដំណើរ​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ និង​ការប្រមូលផ្តុំ​ជា​សាធារណៈ​ជាដើម​។ ថៃ​បន្ត​ហាម​ការធ្វើដំណើរ​ដោយ​ជើងហោះហើរ​ពាណិជ្ជកម្ម​ទាំងអស់ ដែល​ចូលមក​ក្នុងប្រទេស​ខ្លួន ពីថ្ងៃ​ទី​១ ដល់​ថ្ងៃទី​៣១ ឧសភា ប៉ុន្តែ​សម្រាប់​យន្តហោះ​យោធា ឬ​រដ្ឋ ,​ការ​ចុះចត​បន្ទាន់ ,​យន្តហោះ​ជំនួយ ឬ​វេជ្ជសាស្ត្រ ត្រូវបាន​អនុញ្ញាត​។ 
 
​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ​ក៏​បញ្ជាក់​ផងដែរ​ថា ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​ថៃ​ទាំងអស់​ត្រូវ​បន្ត​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​ថៃ លើ​ការ​អនុវត្តតាម​វិធានការ​របស់​រដ្ឋាភិបាល​ថៃ​ឲ្យ​ខ្ជាប់ខ្ជួន និង​សកម្ម ដើម្បី​ទប់ស្កាត់​ពី​ការ​រាលដាល​ជំងឺ​កូ​វីដ​១៩​។ 
 
​បន្ថែមទៀត​នោះ ប្រសិនបើ​ពលរដ្ឋ​ទាំងអស់​មាន​បញ្ហា​ប្រឈម​ណាមួយ អាច​ទំនាក់ទំនង​ទៅកាន់​លេខ​ទូរស័ព្ទ ០៩២ ៨០៥០ ៥៦១ ឬ ០៩៤ ០៩២ ៥៩០៥ និង​តាមរយៈ​ហ្វេ​ស​ប៊ុ​ក​ផេ​ក​ផ្លូវការ​របស់​ស្ថានទូត​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​ព្រះរាជាណាចក្រ​ថៃឡង់​ដ៍​។ 
 

Tag:
 COVID-19
  ប្រទេស​ថៃ​
© រក្សាសិទ្ធិដោយ thmeythmey.com