COVID-19
ជាតិ
សង្គមជាតិ
លោក តូច ចាន់នី ស្នើពលរដ្ឋជួយសង្គមឱ្យកាន់តែផុសផុល កុំចាំតែពេល សម្ដេច ហ៊ុន សែន អំពាវនាវ លោក តូច ចាន់នី ថ្លែងក្នុងសន្នីសីទសារព័ត៌មានស្ដីពី វឌ្ឍនភាព និងទិសដៅបន្តរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅថ្ងៃទី២៨ មេសា ឆ្នាំ២០២០ នាទីស្ដីការគណៈរដ្ឋមន្រី្ត។
× ភ្នំពេញ៖ លោក តូច ចាន់នី អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកទេសក្រសួងសង្គមកិច្ច ស្នើឱ្យពលរដ្ឋទាំងអស់ ចូលរួមដោះស្រាយបញ្ហាសង្គមឱ្យបានផុសផុល ដោយកុំចាំទាល់តែមានការអំពាវនាវពីប្រមុខរដ្ឋាភិបាល។
អ្នកនាំពាក្យរូបនេះ បានសង្កេតឃើញថា ពលរដ្ឋជាច្រើន បានជួយឧបត្ថម្ភដល់សង្គម និងអ្នកខ្វះខាតកន្លងមកហើយ ប៉ុន្តែការជួយសង្គមនេះ ទាល់តែមានការអំពាវនាវពីខាងសម្ដេច ហ៊ុន សែន។
ការលើកឡើងរបស់ លោក តូច ចាន់នី៖
ថ្លែងនៅទីស្ដីការគណៈរដ្ឋមន្រី្ត ក្នុងពិធីសន្នីសីទសារព័ត៌មានស្ដីពី វឌ្ឍនភាព និងទិសដៅបន្តរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ថ្ងៃទី២៨ មេសា ឆ្នាំ២០២០ លោក តូត ចាន់នី បានបញ្ជាក់ដូច្នេះថា៖«កន្លងមកខ្ញុំសង្កេតឃើញថា មានការចូលរួម ហើយយើងទទួលបានជោគជ័យល្អ។ ឧទាហរណ៍ កន្លងមកអាជីវករ សិប្បករ ឬអ្នកដែលមានធនធានធូរធារខ្លះ គាត់ប្រមូលធនធានមកទៅជួយអ្នកធាក់ស៊ីក្លូ ជួយជនអនាថានៅតាមចញ្ចើមថ្នល់ ខែរងាគាត់យកអាវរងាទៅជូន យកអាហារទៅជូន នេះគឺចំណុចដែលល្អ ខ្ញុំចង់បានចឹង ចង់បានឱ្យពលរដ្ឋយល់របៀបអ៊ីចឹង ។ បើយើងធ្វើរឿងនេះបាន ការងារសង្គមកាន់តែរីកចម្រើន ហើយរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនយើង...។ យើងខ្វះអី យើងអំពាវនាវមួយប្រាវបានមួយគំនរ ក៏ប៉ុន្តែចម្លែកត្រង់ថា ការអំពាវនាវខ្លះទាល់តែសម្ដេច នាយករដ្ឋមន្ត្រីលឿន...តែបើអំពាវនាវត្រឹមអ្នកបច្ចេកទេស ថ្នាក់ល្មមៗទេ គឺអត់មានការចូលរួមទេ»។
ពលរដ្ឋម្នាក់ ឲ្យក្លាយជាមន្រី្តសង្គមកិច្ចមួយរូប ដោយចេះជួយការងារសង្គម និងជួយពិភាក្សាគ្នាដោះស្រាយបញ្ហាទាំងអស់គ្នា ហើយត្រូវអនុវត្តពាក្យស្លោកមួយថា ទាំងអស់គ្នាដើម្បីសង្គមកិច្ច, សង្គមកិច្ចដើម្បីទាំងអស់គ្នា។ នេះបើតាមសារអំពាវនាវរបស់ លោក តូច ចាន់នី ផ្ញើដល់ប្រជាពលរដ្ឋ៕
© រក្សាសិទ្ធិដោយ thmeythmey.com