COVID-19
ជាតិ
សង្គមជាតិ
លោក តូច ចាន់នី ស្នើ​ពលរដ្ឋ​ជួយ​សង្គម​ឱ្យ​កាន់តែ​ផុសផុល កុំ​ចាំតែ​ពេល សម្ដេច ហ៊ុន សែន អំពាវនាវ​
30, Apr 2020 , 8:19 am        
រូបភាព
លោក តូច ចាន់នី ថ្លែង​ក្នុង​​ស​ន្នី​សីទ​សារព័ត៌មាន​ស្ដីពី វឌ្ឍនភាព និង​ទិសដៅ​បន្ត​របស់​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា នៅថ្ងៃទី​២៨ មេសា ឆ្នាំ​២០២០ នាទីស្ដីការ​គណៈ​រដ្ឋ​ម​ន្រី្ត។
លោក តូច ចាន់នី ថ្លែង​ក្នុង​​ស​ន្នី​សីទ​សារព័ត៌មាន​ស្ដីពី វឌ្ឍនភាព និង​ទិសដៅ​បន្ត​របស់​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា នៅថ្ងៃទី​២៨ មេសា ឆ្នាំ​២០២០ នាទីស្ដីការ​គណៈ​រដ្ឋ​ម​ន្រី្ត។
​ភ្នំពេញ​៖ លោក តូច ចាន់នី អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​បច្ចេកទេស​ក្រសួង​សង្គមកិច្ច ស្នើឱ្យ​ពលរដ្ឋ​ទាំងអស់​ ​ចូលរួម​ដោះស្រាយ​បញ្ហា​សង្គម​ឱ្យបាន​ផុសផុល ដោយ​កុំ​ចាំ​ទាល់តែ​មានការ​អំពាវនាវ​ពី​ប្រមុខ​រដ្ឋាភិបាល​។​


 
​អ្នកនាំពាក្យ​រូបនេះ បាន​សង្កេតឃើញថា ពលរដ្ឋ​ជាច្រើន បាន​ជួយឧបត្ថម្ភ​ដល់​សង្គម​ និង​អ្នក​ខ្វះខាត​កន្លងមកហើយ ប៉ុន្តែ​ការជួយ​សង្គម​នេះ ទាល់តែ​មានការ​អំពាវនាវ​ពី​ខាង​សម្ដេច ហ៊ុន សែន​។ 

ការលើកឡើងរបស់ លោក តូច ចាន់នី៖



 
​ថ្លែង​នៅ​ទីស្ដីការ​គណៈ​រដ្ឋ​ម​ន្រី្ត ក្នុង​ពិ​ធី​ស​ន្នី​សីទ​សារព័ត៌មាន​ស្ដីពី វឌ្ឍនភាព និង​ទិសដៅ​បន្ត​របស់​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា ថ្ងៃទី​២៨ មេសា ឆ្នាំ​២០២០ លោក តូ​ត ចាន់នី បានបញ្ជាក់​ដូច្នេះ​ថា​៖«​កន្លងមក​ខ្ញុំ​សង្កេតឃើញថា មានការ​ចូលរួម ហើយ​យើង​ទទួលបាន​ជោគជ័យ​ល្អ​។ ឧទាហរណ៍ កន្លងមក​អាជីវករ សិប្បករ ឬ​អ្នក​ដែលមាន​ធនធាន​ធូរធារ​ខ្លះ គាត់​ប្រមូល​ធនធាន​មក​ទៅ​ជួយ​អ្នកធាក់ស៊ីក្លូ ជួយ​ជនអនាថា​នៅតាម​ច​ញ្ចើ​ម​ថ្នល់ ខែរងា​គាត់​យក​អាវ​រងាទៅជូន យក​អាហារ​ទៅជូន នេះ​គឺ​ចំណុច​ដែល​ល្អ ខ្ញុំ​ចង់បាន​ចឹ​ង ចង់​បានឱ្យ​ពលរដ្ឋ​យល់​របៀប​អ៊ីចឹង ។ បើ​យើង​ធ្វើ​រឿងនេះ​បាន ការងារ​សង្គម​កាន់តែ​រីកចម្រើន ហើយ​រួមចំណែក​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាជន​យើង​...​។ យើង​ខ្វះ​អី​ យើង​អំពាវនាវ​មួយ​ប្រាវ​បាន​មួយ​គំនរ ក៏ប៉ុន្តែ​ចម្លែក​ត្រង់​ថា ការអំពាវនាវ​ខ្លះ​ទាល់តែ​សម្ដេច នាយករដ្ឋមន្ត្រី​លឿន​...​តែបើ​អំពាវនាវ​ត្រឹម​អ្នកបច្ចេកទេស ថ្នាក់​ល្មមៗ​ទេ គឺ​អត់​មានការ​ចូលរួម​ទេ​»។
 
​ពលរដ្ឋ​ម្នាក់​ ឲ្យ​ក្លាយ​ជាម​ន្រី្ត​សង្គមកិច្ច​មួយរូប ដោយ​ចេះ​ជួយ​ការងារ​សង្គម និង​ជួយ​ពិភាក្សាគ្នា​ដោះស្រាយ​បញ្ហា​ទាំងអស់គ្នា ហើយ​ត្រូវអនុវត្ត​ពាក្យស្លោក​មួយ​ថា ទាំងអស់គ្នា​ដើម្បី​សង្គមកិច្ច​, សង្គមកិច្ច​ដើម្បី​ទាំងអស់គ្នា​។ នេះ​បើតាម​សារ​អំពាវនាវ​របស់ លោក តូច ចាន់នី ផ្ញើ​ដល់​ប្រជាពលរដ្ឋ​៕ 

Tag:
 COVID-19
  សប្បុរសជន​
© រក្សាសិទ្ធិដោយ thmeythmey.com