COVID-19
ជាតិ
កម្ពុជា គ្មាន​​ករណី​ថ្មី​នៃ​Covid-19 ចំនួន១៨ថ្ងៃជាប់គ្នា
30, Apr 2020 , 8:51 am        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ​៖ កម្ពុជា​មិនមាន​រកឃើញ​ករណី​ថ្មី​នៃ​កូ​វីដ​-១៩ រយៈពេល​១៨​ថ្ងៃ​ជាប់​គ្នា ខណៈ​មាន​អ្នកជំងឺ​តែ​៣​នាក់​ទៀត​ប៉ុណ្ណោះ គិត​ត្រឹម​ថ្ងៃទី​៣០ ខែមេសា​នេះ​។ អ្នក​សះស្បើយ​សរុប ១១៩​នាក់ ក្នុងចំណោម​អ្នក​ផ្ទុក​កូ​វីដ​-១៩​សរុប ១២២​នាក់ ពោលគឺ​អ្នកជំងឺ​នៅសល់​៣​នាក់​ទៀត​។​

 
​ក្រសួងសុខាភិបាល​នៅ​ថ្ងៃទី​៣០​ខែមេសា​នេះ បានប្រកាសថាគ្មាន​ករណី​ថ្មី​នៃ​ជំងឺ​កូ​វីដ​-១៩ ត្រូវបាន​រកឃើញ​នោះទេ ហើយក៏​មិនទាន់មាន​អ្នក​សះស្បើយ​បន្ថែម​​ដែរ​។ គិត​ត្រឹម​ថ្ងៃទី​៣០​មេសា​នេះ ​​កម្ពុជា​គ្មាន​ករណី​ថ្មី​នៃ​កូ​វីដ​-១៩ រយៈពេល​១៨​ថ្ងៃ​ជាប់​គ្នា​ហើយ​។ 
 
​អ្នកជំងឺ​ដែល​បានជា​សះស្បើយ​មាន​សរុប​១១៩​នាក់ ក្នុងចំណោម​អ្នក​ផ្ទុក​១២២​នាក់​ ពោលគឺសល់​អ្នកជំងឺ​តែ​៣​នាក់​ទៀត​ប៉ុណ្ណោះ។ អ្នកសះស្បើយទាំង១១៩នាក់ រួមមានស្រី​៣៧​នាក់ និង​ប្រុស​៨២​នាក់ ក្នុងនោះ​ជនជាតិ​ចិន​ចំនួន​៣​នាក់​,​អង់គ្លេស ៥​នាក់​,​អាមេរិកាំង​២​នាក់​,​បែ​ល​ហ្សិ​ក​១​នាក់​,​បារាំង​៤០​នាក់​,​ម៉ាឡេស៊ី​១៣​នាក់​,​កាណាដា​២​នាក់​,​វៀតណាម​៣​នាក់​,​ឥណ្ឌូណេស៊ី​២​នាក់ និង​ជនជាតិខ្មែរ ៤៨​នាក់៕
 

© រក្សាសិទ្ធិដោយ thmeythmey.com