ពីនេះ ពីនោះ
«ចរាចរ និងចរាចរណ៍»សម្រាប់ប្រើក្នុងន័យខុសគ្នាដូចម្តេច? 
×![]()
ពាក្យ«ចរាចរ និងចរាចរណ៍»គឺសុទ្ធតែជាពាក្យត្រឹមត្រូវដូចគ្នា និងមានអត្ថន័យខុសគ្នា។ គ្រាន់តែអ្នកខ្លះមិនទាន់ប្រើឲ្យត្រូវនឹងអត្ថន័យនៃពាក្យទាំងពីរនេះនៅឡើយទេ។
វចនានុក្រមខ្មែរសម្តេច ជួន ណាត បានបញ្ជាក់ថា កាលណាប្រើពាក្យ«ចរាចរ»គឺពាក្យនេះដើរតួជាកិរិយាសព្ទដែលមានន័យថា អ្នកដើរទៅដើរមក, អ្នកដើរត្រឡប់ចុះត្រឡប់ឡើង។ ឧទាហរណ៍៖ មនុស្សធ្វើដំណើរតាមផ្លូវ។
តែបើប្រើពាក្យ«ចរាចរណ៍»មានន័យថាពាក្យនេះដើរតួជា នាមសព្ទ ដែលមានន័យថា ការដើរទៅមក, ដំណើរខ្វាត់ខ្វែងចុះឡើង, ដំណើរតាមផ្លូវសារធារណៈតាមផ្លូវ។ ឧទាហរណ៍៖ ច្បាប់ចរាចរណ៍ថ្មី, ស្ទះចរាចរណ៍ខ្វាត់ខ្វែងតាមផ្លូវ, បិទដំណើរចរាចរណ៍,ត្រួតពិនិត្យចរាចរណ៍៕
© រក្សាសិទ្ធិដោយ thmeythmey.com