ជាតិ
សុវត្តិភាព ចរាចរណ៍
កំណោងនៃស្ពានអាកាសក្បាលថ្នល់ ដាក់ឱ្យចរាចរណ៍ ចាប់ពីថ្ងៃទី១ឧសភា តទៅ 
រូបភាព៖ សាលារាជធានីភ្នំពេញ
×![]()
ភ្នំពេញ៖ កំណោងនៃស្ពានអាកាសក្បាលថ្នល់ដែលចេញពីមហាវិថីព្រះមុនីវង្សបត់ឆ្វេង ឆ្ពោះទៅមហាវិថីព្រះនរោត្តម នឹងដាក់ឱ្យចរាចរណ៍ចាប់ពីម៉ោង៨ព្រឹក នៅថ្ងៃទី១ឧសភា ឆ្នាំ២០២០ តទៅ។ បើតាមលោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ ការសាងសង់កំណោងនៃស្ពាននេះឡើង គឺដើម្បីជួយសម្រួលដល់ការកកស្ទះចរាចរណ៍នៅក្នុងតំបន់នេះ។
កំណោងនៃស្ពានអាកាសក្បាលថ្នល់នេះ មានកំពស់ពីកម្រាលកៅស៊ូថ្នល់ +៤.០០ម៉ែត្រ, ទទឹង ៧,៥ម៉ែត្រ និងបណ្តាយ៧៧ ម៉ែត្រពីផ្លូវដីដល់គល់ស្ពានក្បាលថ្នល់និងពីគល់ស្ពានដល់ស្ពានអាកាសចាស់១២៣ម៉ែត្រ សរុប២០០ម៉ែត្រ។ នេះបើតាមមន្ទីរសាធារណៈការ នឹងដឹកជញ្ជូនរាជធានីភ្នំពេញ បានចុះផ្សាយកន្លងមក៕
.jpg)
© រក្សាសិទ្ធិដោយ thmeythmey.com