ជាតិ
ពីឆ្នាំ២០១៤-២០១៩ កម្ពុជាមាននិស្សិត ជាង៧០០០នាក់ បញ្ចប់ការសិក្សាលើជំនាញកសិកម្ម លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រគល់សញ្ញបត្រ ដល់និស្សិតបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម កាលពីខែវិច្ឆិកា ឆ្នាំ២០២០។
× ភ្នំពេញ៖ ក្នុងរយៈពេល៥ឆ្នាំ ពោលចាប់ពីឆ្នាំ២០១៤ដល់២០១៩ កម្ពុជាមាននិស្សិតចំនួន៧,៧៤០នាក់ បញ្ចប់ការសិក្សាលើជំនាញកសិកម្ម។ បើតាមរបាយការណ៍បូសរុបការងាររបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ នេសាទ ចំនួននិស្សិតទាំងនេះ គឺបានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប និងវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម។
របាយការណ៍ប្រចាំឆ្នាំ២០១៩-២០២០ របស់ក្រសួងកសិកម្មនេះ បានបញ្ជាក់ថា ៥ឆ្នាំមកនេះ និស្សិតដែលបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម ជាង៤,២៣៥នាក់, និស្សិតបញ្ចប់ការសិក្សា នៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប មានជាង២,១៣១នាក់ និងនិស្សិតបញ្ចប់ការសិក្សានៅវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម មាន១,៣៧៤នាក់។
សម្រាប់និស្សិតដែលបញ្ចប់ជំនាញកសិកម្មក្នុងឆ្នាំសិក្សា២០១៨-២០១៩ នៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម មាន៦៦០នាក់, នៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប មាន៣៤៦នាក់ និងនិស្សិតបញ្ចប់ការសិក្សា នៅវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម មាន១៣៩នាក់៕
© រក្សាសិទ្ធិដោយ thmeythmey.com