ជាតិ
សុវត្តិភាព ចរាចរណ៍
នគរបាល ឃាត់​បាន​ម៉ូតូ​៧០​គ្រឿង និង​អ្នកបើកបរ​ស្រវឹង​ចំនួន​១៧​នាក់ នៅ​យប់​ថ្ងៃទី​១ ឧសភា​
02, May 2020 , 11:39 am        
រូបភាព
រូបភាព​ពី​ស្នង​ការដ្ឋាន​នគរបាល​រាជធានីភ្នំពេញ
រូបភាព​ពី​ស្នង​ការដ្ឋាន​នគរបាល​រាជធានីភ្នំពេញ

​ភ្នំពេញ​៖ សមត្ថកិច្ច បាន​ឃាត់​ម៉ូតូ​៧០​គ្រឿង ដែល​អ្នកបើកបរ​មិន​ពាក់មួក​សុវត្ថិភាព  និង​ពិន័យ អ្នកបើក​បរទាំង​ស្រវឹង​បាន​ចំនួន​១៧​នាក់ នៅក្នុង​ប្រតិបត្តិការ​ត្រួតពិនិត្យ​ជាតិ​ស្រវឹង នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១ ឧសភា​។ បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ក្នុងចំណោម​អ្នកបើកបរ​ក្នុងស្ថានភាព​ទាំង​១៧​នាក់ មាន​៨​នាក់​ត្រូវបាន​សមត្ថកិច្ច​ពិន័យ​នៅនឹងកន្លែង និង​៩​នាក់ ត្រូវបាន​បញ្ជូនទៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​៕
 

Tag:
 ចរាចរណ៍​
© រក្សាសិទ្ធិដោយ thmeythmey.com