COVID-19
ជាតិ
អង្គរវត្ត​ស្ងាត់​ភ្ញៀវ តែ​ការរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​មាន​ភាព​មមាញឹក​
02, May 2020 , 1:59 pm        
រូបភាព
ដោយ: ថ្មីៗ
​សៀមរាប​៖ ដ្បិតថា ជំងឺ​កូ​វីដ​ឥ​១៩ បានធ្វើឱ្យ​ប្រាសាទអង្គរវត្ត​ស្ងប់ស្ងាត់ គ្មាន​ភ្ញៀវ​អ៊ូអរ​ដូច​មុន តែ​ការរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​បរិវេណ​ប្រាសាទ មាន​សកម្ម​ភាពរស់រវើក​។ អាជ្ញាធរ​ជាតិ​អប្សរា ដែលជា​អ្នកគ្រប់គ្រង​រមណីយដ្ឋាន​អង្គរ បាន​បន្ត​ដូចជា​រៀបចំ​សួន​ដាំ​ស្មៅ ដាំ​ដើមឈើ​តូចធំ ពិសេស​រៀបចំ​សួន​មុខ​អង្គរវត្ត ដែល​កន្លងមក​មា​នស​ភាព​រញ៉េរញ៉ៃ​។ នៅក្នុង​បរិវេណ​អង្គរវត្ត​វិញ គម្រោង​ស្រោចស្រព​ដោយ​ស្វ័យប្រវត្តិ ក៏​រៀបចំ​ជិត​រួចរាល់​ហើយ​ដែរ ដែល​ប្រព័ន្ធ​ស្រោចស្រព​នេះ នឹងធ្វើ​ឱ្យ​ស្មៅ​បរិវេណ​អង្គរ​ដែល​ធ្លាប់តែ​ក្រៀម​ស្វិត​នា​ខែប្រាំង មាន​ភាព​បៃតង​ជាប់​រហូត​។ ក្រៅពីនេះ គម្រោង​ស្ដារ​ស្រះ​ខាងជើង ក៏​កំពុង​ទៅមុខ​ដែរ​។ ការងារ​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ឡើងវិញ​ក៏ត្រូវ​បានធ្វើ​ឡើង​ដែរ ជាមួយនឹង​ការជួសជុល​កែលម្អ ដើម្បី​ត្រៀម​ទទួល​ទេសចរ នៅក្រោយ​វិបត្តិ​កូ​វីដ​-១៩​ផងដែរ​។​

 
​សូម​ទស្សនា​ទិដ្ឋភាព នៃ​ការរៀបចំ​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ ក្នុង​ប្រាសាទអង្គរវត្ត​ដូចតទៅ​៖
 

Tag:
 COVID-19
  អង្គរវត្ត​
© រក្សាសិទ្ធិដោយ thmeythmey.com