ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ឳ​ពុក​ម្តាយ​ចូលចិត្ត​ប្រើ​អំពើ​ហឹ​ង្សា តើ​កូន​នឹង​ទៅជា​យ៉ាងណា​?
02, May 2020 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​មាន​ប្តី​ប្រពន្ធ​មួយចំនួន​នៅពេលដែល​មានរឿង​ឈ្លោះប្រកែក​គ្នា​ម្តងៗ​តែងតែ​ប្រើ​អំពើ​ហឹ​ង្សា​មក​ដោះស្រាយ​ជានិច្ច​។ ដូចនេះ​នៅពេលដែល​កូន​រស់នៅក្នុង​គ្រួសារ​បែបនេះ តើ​គេ​អាច​នឹងមាន​ចរិត​បែបណា​ទៅ​?

 
​បើ​និយាយ​ចំពោះ​មនុស្សពេញវ័យ ការឈ្លោះគ្នា​គឺជា​រឿង​ធម្មតា​នោះទេ តែ​ប្រសិនជា​និយាយ​ចំពោះ​កូនក្មេង​វិញ ការឈ្លោះគ្នា​នេះ​ប្រៀបដូចជា​មេឃ​កំពុង​ធ្លាក់​ចុះមក​អញ្ចឹង ហើយ​អារម្មណ៍​សុវត្ថិភាព​របស់គេ​នឹង​រត់​បាត់អស់ ធ្វើ​ឲ្យ​ចិត្ត​គេ​បង្កើន​នូវ​ភាពភ័យខ្លាច​ច្រើន​ទៅវិញ​។ ម្យ៉ាងទៀត​នៅពេលដែល​អ្នក​ទាំងពីរ​ឈ្លោះ​គ្នា ហើយ​ប្រើ​អំពើ​ហឹ​ង្សា​នៅ​ចំពោះមុខ​កូន គេ​នឹង​អាចមាន​ចរិត​ចូលចិត្ត​ប្រើ​អំពើ​ហឹ​ង្សា​មក​ដោះស្រាយ​បញ្ហា​ដូចគ្នា ជាងនេះទៅទៀត​គេ​នឹងមាន​ចរិត​ឆេវឆាវ ហើយ​ចូលចិត្ត​ស្រែក​ដាក់​អ្នកដទៃ​ដូច​ពេលដែល​អ្នក​ទាំងពីរ​កំពុង​ឈ្លោះ​គ្នា​អញ្ចឹង​៕​

ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com