ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ក្នុងពេល៣នេះ អ្នកមិនគួរឲ្យកូនគេងឡើយ ព្រោះធ្វើឲ្យសុខភាពគេខូចបាន
× ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរយៈពេល៣ដែលអ្នកមិនគួរឲ្យកូនគេង។
តើមានពេលណាខ្លះទៅ?
1. នៅពេលដែលកូនសប្បាយចិត្តខ្លាំង ដោយមានអារម្មណ៍ពុះកញ្ច្រោល អ្នកមិនគួរឲ្យកូនគេងទេ ព្រោះខួរក្បាលគេនៅមិនទាន់ស្ងប់ឡើយ។ ប្រសិនជាអ្នកឲ្យកូនគេង នឹងធ្វើឲ្យកូនគេងមិនស្ងប់ ដោយធ្វើឲ្យកូនអាចធាក់ចុះឡើងច្រើន មិនអាចគេងលក់ស្រួលឡើយ។
2. អ្នកមិនគួរឲ្យកូនគេងភ្លាមទេ ពេលដែលកូនទើបតែញ៉ាំឆ្អែតខ្លាំង ព្រោះក្រពះកូនត្រូវការរំលាយអាហារ។ បើអ្នកឲ្យកូនគេងភ្លាម ក្រពះមិនអាចដំណើរការបានឡើយ។ ជាហេតុដែលធ្វើឲ្យក្រពះកូនឆាប់កើតមានបញ្ហាណាស់។
3. អ្នកមិនគួរឲ្យកូនគេងភ្លាមទេ ក្រោយពេលដែលទើបងូតទឹកឲ្យគេរួច ព្រោះនៅពេលដែលកូនទើបតែងូតទឹករួច ឈាមក្នុងរាងកាយកូនកំពុងតែដើរលឿន ដោយធ្វើឲ្យកូនមិនអាចគេងបានស្ងប់ឡើយ។ ជាហេតុដែលធ្វើឲ្យប៉ះពាល់ដល់ការលូតលាស់របស់កូនបាន។ ដូចនេះ ក្នុងពេល៣នេះ អ្នកគួរតែកុំឲ្យកូនគេងឲ្យសោះ៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com