ដង្កូវ​ហ្វូង​ប្រភេទ​ថ្មី កំពុង​បំផ្លាញ​ដំណាំ​ពោត​ជាង​១​ពាន់​ហិកតា នៅ​ខេត្តបាត់ដំបង​
ជាតិ
ដង្កូវ​ហ្វូង​ប្រភេទ​ថ្មី កំពុង​បំផ្លាញ​ដំណាំ​ពោត​ជាង​១​ពាន់​ហិកតា នៅ​ខេត្តបាត់ដំបង​
02, May 2020 , 10:59 pm        
រូបភាព
រូបភាព​ពី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ
រូបភាព​ពី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ
​ដង្កូវ​ហ្វូង​ប្រភេទ​ថ្មី (Fall Amyworm) បាន​បំផ្លាញ​ដំណាំ​ពោត​ជាង​១​ពាន់​ហិកតា របស់​កសិករ​នៅក្នុង​ស្រុក​ភ្នំព្រឹក​,​ស្រុក​សំពៅ​លូន និង​ស្រុក​កំរៀង ខេត្តបាត់ដំបង​។ នេះ​បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដែល​បន្តថា​ដង្កូវ​ហ្វូង​ប្រភេទ​ថ្មី​នេះ កើតមាន​ដោយសារ​មាន​ភ្លៀង​ធ្លាក់​តិច រួច​ក៏​ចាប់ផ្តើម​រាំង​វិញ​។​


 
​តាម​ក្រសួង​សិ​កម្ម ក្រោយ​ទទួលដំនឹង​នេះ មន្ត្រី​បច្ចេកទេស នៃ​នាយកដ្ឋាន​ការពារ​ដំណាំ អនាម័យ និង​ភូតគាម​អនាម័យ ចុះ​ពិនិត្យ​ដល់ទី​តាំង និង​បាន​ណែនាំ​ឲ្យ​កសិករ ត្រូវ​សម្អាត​ស្មៅ​ជុំវិញ និង​ក្នុង​ចម្ការ ពិសេស​ត្រូវ​ភ្ជួរ​ដី​ដែល​នៅសល់​ជុំវិញ​ចម្ការ ដើម្បី​កម្ចាត់​ជម្រក​របស់​វា​។ លើសពីនេះ កសិករ ក៏ត្រូវ​តាមដាន​វត្តមាន​មេអំបៅ និង​ត្រូវដាក់​អន្ទាក់​មេអំបៅ​ផងដែរ​។ ដោយសារ​ការបំផ្លាញ​មាន​កម្រិតធ្ងន់ មន្ត្រី​ជំនាញ​ក៏​ប្រាប់​ឲ្យ​កសិករ កម្ចាត់​ពពួក​ដង្កូវ​នេះ ដោយ​ប្រើប្រាស់​ថ្នាំ​កសិកម្ម​ផងដែ​រដែ​រួមមាន​ប្រភេទ​Emamectin benzoat, Indoxacarb, Chloratraniliprol, Flubendiamide, Spinetoram​។ នេះ​បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក្រសួងកសិកម្ម​។​
 

Tag:
 កសិកម្ម​
  បាត់ដំបង​
  ដង្កូវ​ហ្វូង​
© រក្សាសិទ្ធិដោយ thmeythmey.com