COVID-19
ជាតិ
និស្សិតខ្មែរម្នាក់ ដែលរកឃើញផ្ទុកកូវីដ-១៩ ពេលប្តូរជើងយន្តហោះនៅកូរ៉េ មានសុខភាពល្អ រូបភាព៖ គណនីហ្វេសប៊ុករបស់លោក ឡុង ឌីម៉ង់
× ភ្នំពេញ៖ និស្សិតខ្មែរម្នាក់ដែលរកឃើញថា មានផ្ទុកជំងឺកូវីដ-១៩ក្នុងពេលប្តូរជើងយន្តហោះនៅសាធារណរដ្ឋកូរ៉េ កាលពីថ្ងៃទី២៦ មេសាកន្លងទៅនោះ មានសុខភិបាលល្អនោះទេ។ នេះបើតាមការបញ្ជាក់របស់ លោក ឡុង ឌីម៉ង់ អគ្គរាជទូតកម្ពុជាប្រចាំកូរ៉េខាងត្បូង បានប្រាប់សារព័ត៌មានថ្មីៗ តាមបណ្តាញតេឡេក្រាម។ គិតមកទល់ពេលនេះ និស្សិតស្រីវ័យ២១ឆ្នាំរូបនេះ បានសម្រាកព្យាបាលជំងឺកូវីដ-១៩ នៅសាធារណរដ្ឋកូរ៉េ រយៈពេលមួយសប្តាហ៍ហើយ។
បើតាម លោក ឡុង ឌីម៉ង់ និស្សិតខ្មែររូបនេះ បានធ្វើដំណើរពីប្រទេសអង់គ្លេស ក្នុងបំណងមកកម្ពុជា ហើយត្រូវប្តូរជើងយន្តហោះនៅប្រទេសកូរ៉េ។ នៅព្រលានយន្តហោះនាទីក្រុងសេអ៊ូល នាងត្រូវបានរកឃើញថាមានផ្ទុកជំងឺកូវីដ-១៩ ហើយក៏ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីពេទ្យនៅក្រុងសេអ៊ូល។
សូមបញ្ជាក់ថា កន្លងមកនៅប្រទេសកូរ៉េខាងត្បូង ក៏មានជនជាតិខ្មែរ៣នាក់ឆ្លងកូវីដ-១៩នេះ ប៉ុន្តែជាសះស្បើយហើយ។ ជនជាតិខ្មែរទាំង៣នាក់នោះ គឺអាយុ២៣ឆ្នាំ បានរៀបការជាមួយជនជាតិកូរ៉េ និងម្តាយអាយុ៤៦ឆ្នាំ រួមជាមួយកូនប្រុសអាយុទើប៣ខែ ដែលបានឆ្លងប្តីជនជាតិកូរ៉េ៕
© រក្សាសិទ្ធិដោយ thmeythmey.com