ជាតិ
ឧ​ត្ត​ម​សេនីយ ហ៊ឹម យ៉ាន​៖ អ្នកទិញ​យានយន្ត​បង់​រំលស់ ត្រូវមាន​ឯកសារ​ទិញ​លក់​តាម​ខ្លួន​
02, May 2020 , 5:29 pm        
រូបភាព
ដោយ: ថ្មីៗ
​នាយ​ឧត្ដមសេនីយ៍ ហ៊ឹម យ៉ាន អគ្គ​ស្នងការរង​នគរបាលជាតិ បាន​ណែ​ទៅ​នគរបាល​ចរាចរណ៍​ទូទាំង​រាជធានី​-​ខេត្ត មិនត្រូវ​ផាកពិន័យ​ចំពោះ​ប្រជាពលរដ្ឋ ដែល​ទិញ​រថយន្ត ម៉ូតូ ឬ​ម៉ូតូ​កង់​បី បង់​រំលស់ ហើយ​កំពុង​ប្រើប្រាស់​ប័ណ្ណ​សំគាល់​យានយន្ត​(​កាត​គ្រី​)​ថតចម្លង​នោះទេ​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​គេហទំព័រ​អគ្គស្នងការ​នគរបាល​ជាតិ​។


 
​គេហទំព័រ​អគ្គស្នងការ​នគរបាល​ជាតិ ផ្សាយ​ដូច្នេះ​៖«​ចំពោះ​យានយន្ត​ទិញ​បង់​រំលស់ ក្នុង​ជំហាន​ដំបូង​នេះ ស្នើ​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​បណ្ណ​សម្គាល់​យានយន្ត​ថត ចម្លង​ដែល​បញ្ជា​ក់ដោយ​ក្រុមហ៊ុន​សិន​។ នាពេលខាងមុខ នឹង​តម្រូវ​ឲ្យ​ប្រើប្រាស់​បណ្ណ​សម្គាល់​យានយន្ត​ថត ចម្លង ដែលមាន​ប្រថាប់ត្រា​អាជ្ញាធរ​មូលដ្ឋាន​»​។​
 
​ការណែនាំ​នេះ គឺ​ទំនង​ពី​មានការ​ត្អូញត្អែ​ពី​ប្រជាពលរដ្ឋ​ជាច្រើន ដែល​បាន​ទិញ​រថយន្ត ម៉ូតូ ឬ​ម៉ូតូ​កង់​បី បង់​រំលស់​។ ក្រៅពី​ករណីនេះ នាយ​ឧត្ដមសេនីយ៍ ក៏បាន​បាន​ប្រាប់​ទៅ​នគរបាល​ចរាចរណ៍​ទូទាំងប្រទេស​ដែរ​ថា ករណី​យានយន្ត​មាន​លិខិត​បំពាក់​ផ្លាកលេខ ក៏​មិនត្រូវ​ឃាត់​ត្រួតពិនិត្យ​រក​ករណី​ល្មើស​ផ្សេងៗ​នោះដែរ​។  ករណី​ឆៀក​ផុត​សុពលភាព ក៏​ដូចគ្នា​ដែរ គឺ​មិនត្រូវ​ឃាត់​នោះទេ​។​
 
​កន្លងមក រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ធ្លាប់បាន​បញ្ជាក់​ហើយ​ថា នគរបាល​ចរាចរណ៍ នឹង​ឃាត់​តែ​យានយន្ត​ណា​ដែល​បើកបរ​មិន​គោរព​ច្បាប់​តែប៉ុណ្ណោះ ចំណែកឯ​អ្នកបើកបរ​គោរព​ច្បាប់​ត្រឹមត្រូវ នឹងមិន​ត្រូវបាន​ហាមឃាត់ ដើម្បី​សួររក​ឯកសារ​នោះទេ​។​
 
​នគរបាល​ចរាចរណ៍ បានចាប់ផ្តើម​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍ ចាប់ពី​ថ្ងៃទី​១ ខែឧសភា​។ លោក ហ៊ឹម យ៉ាន អគ្គស្នងការ​រង​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ធ្លាប់បាន​បញ្ជាក់​នៅក្នុង​សន្និសីទ​សារព័ត៌មាន នៅ​ទីស្ដីការ​គណៈ​រដ្ឋ​ម​ន្រី្ត កាលពី​ថ្ងៃទី​៣០ មេសា​ថា នគរបាល​បានកំណត់​យក​បទល្មើស​ចំនួន​បទល្មើស​សម្រាប់​ម៉ូតូ និង​រថយន្ត ចំនួន​១៦ ដែល​ត្រូវរ​ពិន័យ​មុនគេ ក្នុងពេល​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​។ 
 
​សម្រាប់​ទោច​ក្រយា​នុន្ត ត្រីចក្រយានយន្ត ត្រីចក្រយានយន្ត​សណ្តោង​រ៉ឺម៉ក និង​ម៉ូតូ​កង់​បួន មាន​បទល្មើស​៧​ចំណុច ក្នុងចំណោម​៣៣ ដែល​ត្រូវ​ត្រួតពិនិត្យ​មុនគេ ក្នុងនោះ​រួមមាន មិន​ពាក់មួក​សុវត្ថិភាព​,​មិន​គោរព​ភ្លើង និង​ផ្លាកសញ្ញា​ចរាចរណ៍​, ល្មើស​ក្នុង​ការបត់ ការ​វ៉ា​ជែង​, ការដឹក​លើស​ចំណុះ​,​ស្រវឹង​,​គ្មាន​ផ្លាក​លេង និង​ប្រើ​ទូរ​សព្ទ​ពេល​បើកបរ​ដោយ​គ្មាន​ឧបករណ៍​ភ្ជាប់​សំឡេង​។ 
 
​ចំណែក​បទល្មើស​រថយន្ត​មាន​៩ ក្នុងចំណោម​៤១ ដែល​ត្រូវ​ត្រួតពិនិត្យ និង​ចាប់​ផាកពិន័យ​មុនគេ គឺ​រួមមាន​ល្មើស​ល្បឿន​, ស្រវឹង​, គ្មាន​បណ្ណ​បើកបរ​, មិន​គោរព​ភ្លើង​សញ្ញា និង​ផ្លាកសញ្ញា​ចរាចរណ៍​, ល្មើស​ក្នុងការ​បទ និង​វ៉ា​ជែង​, មិន​ពាក់​ខ្សែក្រវាត់​សុវត្ថិភាព​, ដឹក​លើស​ចំណុះ​, គ្មាន​ស្លាក​លេខ និង​បណ្ណ​សម្គាល់​យានយន្ត និង​និយាយ​ទូរស័ព្ទ​ពេល​បើកបរ​ដោយ​គ្មាន​ឧក​រណ៍​ភ្ជាប់​សំឡេង​៕



© រក្សាសិទ្ធិដោយ thmeythmey.com