COVID-19
អន្តរជាតិ
​សិស្ស​នៅ​ខេត្ត Hangzhou ចិន ត្រូវបាន​តម្រូវ​ឲ្យ​ពាក់មួក​គម្លាត​សុវត្ថិភាព​
03, May 2020 , 9:29 am        
រូបភាព
ដោយ: ធីតា
​ខណៈដែល​ចិន​អះអាង​ពី​ការ​គ្រប់​ស្ថានភាព​រាលដាល COVID-19 បាន​ជោគជ័យ សាលា​ជាច្រើន​នៅ​ទូទាំងប្រទេស​បាន​ដំណើរការ​ឡើងវិញ​។ នៅ​ខេត្ត Hangzhou សិស្ស​ក្មេងៗ​នៅតាម​សាលាបឋមសិក្សា ត្រូវបាន​តម្រូវ​ឲ្យ​ពាក់មួក​ពិសេស​ក្នុង​ថ្នាក់រៀន​ដើម្បី​រក្សា​គម្លាត​សុវត្ថិភាព ពី​ម្នាក់​ទៅ​ម្នាក់​។

 
​យោងតាម​ការផ្សាយ​រប​ស់ South China Morning Post មួក​គម្លាត​សុវត្ថិភាព​ទាំងនោះ ត្រូវ​រចនា​ប្លែកៗ ដោយ​សិស្ស និង​អាណាព្យាបាល​របស់​ពួកគេ​ផ្ទាល់ ដោយ​អ្នកខ្លះ​ច្នៃ​ពី​ក្រដាសកាតុង ប៉េងប៉ោង និង​សម្ភារ​ផ្សេងទៀត ក្នុង​គម្លាត​ជាង​១​ម៉ែត្រ​ពីគ្នា​។​
 
«​តាមពិតទៅ មួក​នេះ គឺ​រចនា​តាម​មន្ត្រី​ក្នុង​រាជវង្ស​សុខ ចន្លោះ​ពី​ឆ្នាំ​៩៦០ ដល់​ឆ្នាំ​១២៧៩ ដោយ​អធិរាជ Taizu តម្រូវ​ឲ្យ​មន្ត្រី​ពាក់ ដើម្បី​ជៀសវាង​ការ​ខ្សឹបខ្សៀវ​ដាក់គ្នា​ទៅវិញទៅមក​នៅក្នុង​អង្គ​ជំនុំ ឬ​សវនាការ​ផ្សេងៗ​»​។ នេះ​បើតាម​ការបកស្រាយ​រប​ស់លោក Tsui Likhang ប្រវត្តិវិទូរ​នៅ​សាកលវិទ្យាល័យ City University of Hong Kong៕
 






© រក្សាសិទ្ធិដោយ thmeythmey.com