ជាតិ
ដំរី​អាស៊ី​១៣​ក្បាល ត្រូវបាន​ប្រទះឃើញ​នៅ​ដែនជម្រកសត្វព្រៃ​ស្រែ​ពក​
03, May 2020 , 10:46 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ហ្វូង​សត្វ​ដំរី​អាស៊ី​ចំនួន​១៣​ក្បាល ត្រូវបាន​ក្រុម​ស្រាវជ្រាវ​របស់​អង្គការ WWF កម្ពុជា កាលពី​ពាក់កណ្ដាល​ខែមេសា ឆ្នាំ​២០២០​កន្លងទៅ នៅ​ដែនជម្រកសត្វព្រៃ​ស្រែ​ពក ខេត្តមណ្ឌលគិរី​។ តាម​អង្គការ WWF កម្ពុជា ក្នុងចំណោម​ហ្វូង​សត្វ​ដំរី​អាស៊ី​ទាង​១៣​ក្បាល​នេះ មាន​ដំរី​ពេញវ័យ​ប្រមាណ ៥​ក្បាល​, ដំរី​វ័យ​ជំទង់ ៤​ក្បាល និង​កូនដំរី​ចំនួន ៤​ក្បាល​។​

 
 
​ដំរី​អាស៊ី ដែលជា​ប្រភេទ​សត្វ​និមិត្តរូប​មួយ​ប្រភេទ​នៃ​តំបន់​អាស៊ី ហើយ​វា​បាន​ក្លាយជា​ផ្នែក​ដ៏​សំខាន់​មួយ នៃ​តំបន់​ទេសភាព​ខ្ពស់​រាប​ភាគ​ខាងកើត និង​វប្បធម៌ តាំងពី​រាប់ពាន់​ឆ្នាំ​មកហើយ​។

ក្នុង​របាយការណ៍​ផ្លូវការ នៃ​អង្គការ​មូ​និ​ធិ​សត្វព្រៃ​ពិភពលោក​ប្រចាំ​នៅ​កម្ពុជា (WWF-Cambodia) បច្ចុប្បន្ន​ប្រទេស​កម្ពុជា ត្រូវបាន​ចាត់ទុកជា​ក​ន្លែ​ង​ដែល​ទ្រទ្រង់ ដល់​ការបន្ត​រស់រានមានជីវិត របស់​ដំរី​នៅក្នុង​តំបន់​ឥណ្ឌូចិន (​កម្ពុជា ឡាវ និង​វៀតណាម​) ខណៈដែល​វា​បាន​គែ​ចាត់បញ្ចូល ក្នុង​ថ្នាក់​ជា​ប្រភេទ​សត្វ​ជិត​ផុត​ពូជ នៅក្នុង​បញ្ជី​ក្រហម​របស់​អង្គការ IUCN​ដោយសារតែ​ការបាត់បង់​ចំនួន​សត្វ​ដំរី​ដ៏​គួរឱ្យកត់សម្គាល់​។ ប្រទេស​កម្ពុជា​តែឯង  បានផ្តល់​ជម្រក​ដល់​សត្វ​និមិត្តរូប​អាស៊ី ចន្លោះ​ពី​៤០០ ទៅ​៦០០​ក្បាល​។ នេះ​បើតាម​របាយការណ៍​ដដែល​៕

Tag:
 ដំរី​
© រក្សាសិទ្ធិដោយ thmeythmey.com