កំណាព្យ
ជាតិ
បណ្តាំ​នគរបាល​ចរាចរណ៍​
03, May 2020 , 7:29 pm        
រូបភាព
ដោយ: ថ្មីៗ


​បទ ពាក្យ​៧
 
​តម្រួត​អាងច្បាប់​ចាប់​តម្រូវ​ ​អ្នកប្រើប្រាស់​ផ្លូវ​រួម​តម្រង់​
​តម្រាយ​តម្រាប់​ត្រាប់​ត្រូវ​ត្រង់​ ​តម្រួត​មិន​ចង់​ពិន័យ​ឡើយ​។​
​បើ​អ្នកបើក​បរចរ​ត្រូវ​ច្បាប់​ ​ស្លាក​គំនូស​ប្រាប់​ឈប់​កន្តើយ​
​សុខ​ទាំងអស់គ្នា​ឆ្ងាយ​គ្រោះ​ហើយ​ ​ខ្ញុំ​មិន​ចង់​ឡើយ​ប្រើ​អាជ្ញា​។​
​បទល្មើស​កន្លង​បងប្អូន​ច្បាស់​ ​គ្រោះ​ក្រៃពេក​ណាស់​ស្លាប់​ពិការ​
​សង្គម​ខាតបង់​លង់​គ្រួសារ​ ​កូនតូច​វិញ​ណា​ត្រូវ​កំព្រា​។​
​ក៏​ព្រោះតែ​ល្មើស​នឹង​ច្បាប់​ចែង​ ​ឥត​គិត​កោតក្រែង​យោគយល់​គ្នា​
​ស្រវឹង​បើកបរ​ឥត​រួញរា​ ​គ្មាន​មួក​ការពារ​វ៉ា​ជែង​ខុស​។​
​ខ្លះ​បើក​ហួស​ល្បឿន​ច្បាប់​កំណត់​ ​ខ្សែក្រវាត់​អត់​ទាំងស្រី​ប្រុស​
​ប្រណាំង​បង្ហោះ​ផ្លោះ​ផ្លោង​ខុស​ ​គេ​ហៅចូល​ប៉ូ​ស្តិ៍​ផុស​ហ្វេ​ស​ប៊ុ​ក​។​
​តម្រួត​តម្រង់​ចង់​តម្រូវ​ ​អ្នកប្រើប្រាស់​ផ្លូវ​តទៅ​មុខ​
​ទម្លាប់​ល្មើសច្បាប់​ចោល​កុំ​ទុក​ ​រួម​សាង​ទំនុក​ស្រុក​នីតិ​៕

© រក្សាសិទ្ធិដោយ thmeythmey.com