COVID-19
អន្តរជាតិ
Covid-19៖ នាយករដ្ឋមន្ត្រីសិង្ហបុរី សន្យាគាំពារកម្មករ និងបុគ្គលិកឲ្យល្អ ទោះមិនអាចសង្គ្រោះការងារពួកគេបានទាំងអស់ក៏ដោយ នាយករដ្ឋមន្ត្រីសិង្ហបុរីលោក លីសៀនឡុង (រូបភាព៖ AFP)
× នាយករដ្ឋមន្ត្រីសិង្ហបុរី លោក លី សៀនឡុង កំពុងពិចារណាលើការបន្ធូរបន្ថយ លើការរឹតត្បិតសកម្មភាពមួយចំនួ នដើម្បីស្តារសេដ្ឋកិច្ចជាតិឡើងវិញជាបណ្តើរៗ ជាមួយនឹងការប្រុងប្រយ័ត្នខ្ពស់បំផុត ខណៈមជ្ឈមណ្ឌលសេដ្ឋកិច្ចលេចធ្លោក្នុងតំបន់មួយនេះ រងផលប៉ះពាល់យ៉ាងខ្លាំង ពីវីរុសរាតត្បាត Covid-19។
តាមរយៈសុន្ទរកថាសម្រាប់ការងារប្រចាំខែឧសភា លោកនាយករដ្ឋមន្ត្រី លី សៀនឡុង បានប្រកាសពីលទ្ធភាព ក្នុងការបន្ធូរបន្ថយការរឹតត្បិតខ្លះ លើវិធានការការពារ និងទប់ស្កាត់វីរុស Covid-19 ដើម្បីជាផ្នែកនៃមួយការស្តារសេដ្ឋកិច្ចរបស់ប្រទេសឡើងវិញ បន្ទាប់រដ្ឋាភិបាលរបស់លោក បានមានលទ្ធភាព គ្រប់គ្រងស្ថានភាពនៃជំងឹកាន់តែល្អប្រសើរ។
តាមការចុះផ្សាយរបស់សារព័ត៌មាន Today Online លោកនាយករដ្ឋមន្ត្រី បានលើកឡើងថា ស្ថានភាពនៃការរាតត្បាតរបស់វីរុស Covid-19 ជាពិសេសករណីឆ្លងថ្មី មានភាពថមថយហើយ ដូច្នេះសិង្ហបុរី អាចបន្ធូរបន្ថយបម្រាម ក្នុងការដើរហើរ និងចាប់ផ្តើមស្តារសេដ្ឋកិច្ចជាបណ្តើរ។ ក៏ប៉ុន្តែ លោក សង្កត់ធ្ងន់ថា ការចាប់ផ្តើមនេះ នឹងធ្វើដោយប្រុងប្រយ័ត្នបំផុត ចៀសវាងការផ្ទុះឡើងវិញនៃវីរុស។
ប្រមុខរដ្ឋាភិបាលសិង្ហបុរីរូបនេះ បានទទួលស្គាល់ថាដំណើរស្តារសេដ្ឋកិច្ចឡើងវិញលើកនេះ គឺជាផ្លូវមួយលំបាក និងវែងឆ្ងាយ ដ្បិតស្ថានភាពសេដ្ឋកិច្ចរបស់សិង្ហបុរី ក៏មានការផ្លាស់ប្តូរ ខណៈដែលក្រុមហ៊ុន ឬរោងចក្រមួយចំនួន ក៏បានរងផលប៉ះពាល់ធ្ងន់ធ្ងររួចទៅហើយ។
លោក លី បានកត់សម្គាល់ផងដែរថា រដ្ឋាភិបាល នឹងនៅតែបន្តរក្សាសេវាដែលចាំបាច់ ហើយសកម្មភាពពាក់ព័ន្ធនឹងសេដ្ឋកិច្ច នឹងត្រូវបើកឲ្យចាប់ផ្តើមឡើងវិញជាជំហានៗ តែមិនទាំងអស់ក្នុងពេលតែមួយនោះទេ។ ជាក់ស្តែង វិស័យដែលអាទិភាពសម្រាប់លោក លី គឺវិស័យដែលធ្វើឲ្យសិង្ហបុរី អាចធានាពីសកម្មភាពក្នុងស្រុក និងវិស័យដែលធ្វើឲ្យសិង្ហបុរី ត្រូវផ្សារភ្ជាប់សង្វាក់ផលិតកម្មជាមួយនឹងពិភពលោក។
អ្វីដែលគួរឲ្យកត់សម្គាល់នោះ ទោះបីជារដ្ឋាភិបាលសិង្ហបុរីមិនអាចសង្គ្រោះ ឬស្រោចស្រង់ការងារ ដែលរងផលប៉ះពាល់ពីវីរុសរាតត្បាតនេះ បានទាំងអស់ក៏ដោយ លោកនាយករដ្ឋមន្ត្រី បានសន្យាគាំពារជីវភាពប្រជាជន ដែលជាកម្មករ ឬបុគ្គលិក ដែលបម្រើការលើវិស័យពាក់ព័ន្ធ ដែលរងផលប៉ះពាល់ពីវីរុសនេះ មិនឲ្យលំបាកឡើយ៕
Tag:
សិង្ហបុរី
Covid-19
© រក្សាសិទ្ធិដោយ thmeythmey.com