រថយន្ត
អត្ថបទពាណិជ្ជកម្ម
នាឡិកាដៃ កាបូប វ៉ែនតា ប៊ិក​ម៉ាក​Mercedes-Benz ជា​កាដូ​ដ៏​សក្តិសម​ជូន​មនុស្ស​ជាទី​ស្រឡាញ់​របស់​អ្នក​
14, Dec 2020 , 8:39 pm        
រូបភាព
ដោយ: ថ្មីៗ
​គិតថា​នឹង​ទិញ​កាដូ​អ្វី ជូន​មនុស្ស​ជាទី​ស្រលាញ់​របស់​យើង ក្នុង​ថ្ងៃ​ខួបកំណើត ឬក៏​ថ្ងៃ​ពិសេស​អ្វីមួយ​? សម្រាប់​ខ្ញុំ​វិញ ការជូន​កាដូ មិន​សំខាន់​ថា​ថ្ងៃ​អ្វី​នោះទេ គឺ​យើង​អាច​ជូន​អ្នកជា​ទីស្រលាញ់​របស់​យើង​បាន​ទាំងអស់ ឱ្យតែ​ចេញពី​ចិត្ត​របស់​យើង​ស្មោះ​។ គ្រាន់តែ​ថា ប្រសិនបើ​ចាំ​ថ្ងៃ​ពិសេស គឺ​ធ្វើឱ្យ​អ្នកជា​ទីស្រលាញ់​របស់​យើង នឹងមាន​សេចក្តីរំភើប ញាប់​ញ័រ​! គ្រាន់តែ​នឹកឃើញ​ក៏​សប្បាយចិត្ត​ជំនួស​ដែរ​។
 
​រៀបរាប់​ពី​រឿង​ការជូន​កាដូ​យូរហើយ ចុះ​អ្នក​បានគិត​ហើយ​ឬ​នៅ​ថា នឹង​ទិញ​ការដូ​អ្វី​ជូន​អ្នកជា​ទីស្រលាញ់​យើង​? មែនទែនទៅ អ្នក​ដែល​ទិញ​កាដូ​ជូន​គេ គឺ​ពិបាក​សម្រេចចិត្ត​ណាស់​មែន​អត់​ ពីព្រោះថា ខ្លាច​ទិញ​ទៅ​គេ​មិនសូវ​ពេញចិត្ត​។ 
 
​ជា​យោបល់​របស់ខ្ញុំ គឺថា​បើ​យើង​ទិញ​ជូន​មនុស្ស​ជាទី​ស្រឡាញ់ ជានា​រី ភាគច្រើន​គឺ​គាត់​ពេញចិត្ត​គ្រឿង​តុង​តែងខ្លួន មាន​ទឹកអប់ កងដៃ នាឡិកាដៃ​ស្អាតៗ​។ ហើយ​បើ​យើង​សម្រេចចិត្តថា នឹង​ទិញ​នាឡិកាដៃ​ជូន​គាត់​វិញ សម្រាប់​ខ្ញុំ​គឺ​ឯកភាព ដោយសារតែ​នាឡិកាដៃ គឺ​បង្ហាញ​ពី​ភាពថ្លៃថ្នូ កិត្តិយស ហើយ​យើង​អាច​ពាក់បាន​គ្រប់​កម្មវិធី​ទាំងអស់​។ 
 
​ហើយ​ប្រសិនបើ​យើង​ពាក់​វា​ទៅធ្វើ​ការ​វិញ គឺ​ផ្តល់​ផលប្រយោជន៍​ដូចជា យើង​អាច​គ្រប់គ្រង​ពេល​វា​លា ដែលជា​មាសប្រាក់​របស់​យើង​បាន​យ៉ាង​ល្អ​។ និយាយ​នេះ​មែន​មានន័យថា ឱ្យ​ទិញ​នាឡិកា​ទេ​។​
 
​សូម​ជម្រាប​អតិថិជន​ថា ក្រុមហ៊ុន ស្តារ អូ​តូ ខេ​ម​បូ​ឌា ក្រៅពី​ការផ្តល់ជូន​គ្រប់​ជម្រើស​នៃ​រថយន្ត មើ​ស៊ឺ​ឌី​ស បិ​នស៍ ម៉ូ​ឌែ​ល​ថ្មី​ដែល​ទើប​មកដល់ និង​ផ្នែក​ជួសជុល បាញ់ថ្នាំ តោន​ឡាន​គ្រប់​ស៊េរី​ទាំងអស់ ក៏មាន​លក់​ជូន​នូវ​គ្រឿង​លម្អ និង​វត្ថុ​អនុស្សាវរីយ៍​ជាច្រើន​ផងដែរ​ដែល​ទើប​មកដល់​ថ្មីៗ​ដូចគ្នា ដែលមាន​ដូចជា នាឡិកាដៃ​បុរស នារី វែ​នតា ឆ័​ត្រ អាវ​ក្រៅ​ធំ ប្រើ​បាន​ទាំង​រដូវក្តៅ និង​រដូវវស្សា ប៉ិច​ដ៏​ស្រស់ស្អាត និង​មាន​គ្រឿង​លម្អ និង​វត្ថុ​អនុស្សាវរីយ៍​ជាច្រើន​ទៀត​។ ជាងនេះទៅទៀត ក៏មាន​ការផ្តល់ជូន​នូវ​តម្លៃ​ពិសេស​ទៀតផង​។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​អញ្ជើញ​ទំនាក់ទំនង​លេខ​ទូរ​សព្ទ​៖ 023 231 488 ឬ 017 231 488 ឬ​អាច​អញ្ជើញ​មក​អគារ​តាំង​បង្ហាញ​រថយន្ត​របស់​យើង​ដោយផ្ទាល់​គឺ​នៅ​បណ្តោយ​ផ្លូវ​៦០​ម៉ែត្រ ជាប់​នឹង​សាលា​អន្តរជាតិ ISPP ៕



















© រក្សាសិទ្ធិដោយ thmeythmey.com