ជាតិ
អ្នកជំនាញកសិកម្ម ប្រាប់ពីរបៀបបណ្តុះកូនស្ពៃ
× ភ្នំពេញ៖ លោក ថូ ពិសី ជាម្ចាស់កសិដ្ឋានដាំបន្លែធម្មជាតិមួយកន្លែង នៅឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្ដាល បានចែករំលែករបៀបបណ្ដុះកូនបន្លែស្ពៃ ដល់ប្រជាពលរដ្ឋដែលមានបំណងដាំដុះបន្លែនៅតាមផ្ទះ។
បើតាមលោក ថូ ពិសី ការបណ្ដុះកូនបន្លែស្ពៃនេះ ត្រូវការលាយដី, ស៊ុមបណ្ដុះកូនបន្លែ, ថង់ប្ទាស្ទិក ឬបាវ និងត្រូវការគ្រាប់ពូជ។ មុនដំបូងត្រូវដាក់ដីដែលលាយរួច នៅក្នុងស៊ុមបណ្ដុះកូនបន្លែ រួចដាក់គ្រាប់ពូជបន្លែចូល និងរោយដីពីលើ។ ក្រោយរោយដីរួច ត្រូវស្រោចទឹក និងយកបាវ ឬស្បោងមកគ្របពីលើ ដើម្បីជៀសវាងការស្ងួតទឹក។ បន្ទាប់ពីទុកក្នុងម្លប់រយៈពេល២ថ្ងៃ ត្រូវបើកស្បោង ឬបាវ ដែលបានគ្របលើកូនបន្លែ ឲ្យត្រូវពន្លឺថ្ងៃ។ លោក ថូ ពិសី អះអាងថា រយៈពេល៣ថ្ងៃ កូនបន្លែស្ពៃ នឹងចាប់ផ្ដើមដុះ ហើយរយៈពេល ១០ថ្ងៃ អាចយកកូនបន្លែស្ពៃទៅដាំនៅលើរងបាន។
សូមអញ្ជើញទស្សនាវីដេអូខាងក្រោម៖
Tag:
កសិកម្ម
បណ្ដុះកូនបន្លែ
© រក្សាសិទ្ធិដោយ thmeythmey.com