អត្ថបទពាណិជ្ជកម្ម
ដ្រូ​ន​ទំនើប បច្ចេកវិទ្យា​ថ្មី​ជួយ​កសិករ​ក្នុង​វិស័យ​កសិកម្ម​!
12, Dec 2020 , 2:00 pm        
រូបភាព
​ភ្នំពេញ​៖ ដ្រូ​ន​កសិកម្ម ជា​ឧបករណ៍​ទំនើប ដែល​ជួយ​សម្រាល​ទុក្ខលំបាករ​បស់​ប្រជាកសិករ​។ ដ្រូ​ន​កសិកម្ម ត្រូវបាន​ដំឡើង​ដោយ​ក្រុម​អ្នកជំនាញ​កសិកម្ម និង​បច្ចេកវិទ្យា ដែលមាន​លោក ឡេង សុខលី ជា​ប្រធាន​។ ឧបករណ៍​នេះ អាច​ប្រើ​សម្រាប់​បាញ់ថ្នាំ​សម្លាប់​សត្វល្អិត ឬ​ជី លើ​ដំណាំ​ច្រើន​ប្រភេទ​។ មិន​ត្រឹម​ប៉ុណ្ណោះ ដ្រូ​ន​កសិកម្ម​នេះ ធ្វើ​ឲ្យ​ចំណេញ​ពេលវេលា ថវិកា និង​មិន​ប៉ះពាល់​ដល់​សុខភាព​របស់​កសិករ​។​
 
​សូម​អញ្ជើញ​ទស្សនា​វីដេអូ​ខាងក្រោម​៖ 

 
 
​រយៈពេល​ជិត​៣​ឆ្នាំ​ហើយ ដែល​ដ្រូ​ន​កសិកម្ម​កម្ពុជា បាន​បង្កើតឡើង ដើម្បី​ជួយ​សម្រួល​ដល់​ការលំបាក​របស់​ប្រជាកសិករ​ក្នុង​វិស័យ​កសិកម្ម​។ បើតាម​លោក ឡេង សុខលី អត្ថប្រយោជន៍​របស់​ដ្រូ​ន​កសិកម្ម​នេះ គឺ​សន្សំសំចៃ​ថវិកា​, ថ្នាំ ឬ​ជី ងាយស្រួល​ក្នុងការ​ដឹកជញ្ជូន និង​មិន​ខូច​ដំណាំ​។ លោក ឡេង សុខលី បន្ថែមថា ដ្រូ​ន​កសិកម្ម​ទំនើប​នេះ អាចធ្វើ​ការ​លើ​ដំណាំ​ជាច្រើន​មុខ​រួមមាន ស្រូវ​, ស្វាយចន្ទី​, ឈូក​, ដំឡូង និង​ស្វាយ​ជាដើម​។​
 
​តាមរយៈ​ការប្រើប្រាស់​ដ្រូ​ន​កសិកម្ម​នេះ បាន​ជួយ​សម្រួល​ទុក្ខលំបាក​របស់លោក កែវ សុ​វណ្ណា ដែលជា​ម្ចាស់​ចម្ការ​ស្វាយចន្ទី នៅ​ស្រុក​ចំការលើ ខេត្តកំពង់ចាម​។ ម្ចាស់​ចម្ការ​ស្វាយចន្ទី​រូបនេះ ចែករំលែក​បទពិសោធ​ន៍​នៃ​ការប្រើ​ដ្រូ​ន​នេះ យ៉ាង​ដូច្នេះ​៖ «​ខ្ញុំ​មាន​អារម្មណ៍​ថា​សប្បាយចិត្ត ហើយ​នៅពេល​ក្រោយៗ ខ្ញុំ​នឹង​ជ្រើសរើស​ដ្រូ​ន​នេះ​ប្រើ​ទៀត ព្រោះ​ចំណាយ​ពេលវេលា​តិច​, ចំណេញ​ទឹក និង​ថវិកា​។ ខ្ញុំ​សប្បាយចិត្ត ពេល​ឃើញ​ដំណាំ​ខ្ញុំ ចេញ​ផ្កា ចេញ​ផ្លែ​ល្អ​បែបនេះ​»​។ 
 
​ចំណែក​កសិករ​ធ្វើស្រែ ខឿន ខួច វិញ ក៏​សប្បាយចិត្ត​ជាមួយ​ការប្រើប្រាស់​ដ្រូ​ន​កសិកម្ម​នេះដែរ​។ លោក ខឿន ខួច ចង់​ឲ្យ​កសិករ​ដទៃ​ងាក​មក​ប្រើ​ដ្រូ​ន​កសិកម្ម សម្រាប់​ស្រោចស្រព​លើ​ដំណាំ​ស្រូវ ដែល​ជួយ​សម្រាលទុក្ខ​របស់​ក​សិ​ករ​។ សម្រាប់​ព័ត៌មាន​បន្ថែម ឬ​ទាក់ទង​នឹង​ការជួល​ដ្រូ​ន​សម្រាប់​បាច់​លើ​ដំណាំ លោក​-​អ្នក អាច​ទំនាក់ទំនង​តាម​លេខ​ទូរ​សព្ទ  ០១២ ៤៤៥ ៤៥៦ / ០៧០ ៨៨៨៨ ៧១ / ០៧១ ២២២ ៧៧ ៧៥៕ 
 



Tag:
 កសិកម្ម​
  ដ្រូ​ន​
  កសិករ​
© រក្សាសិទ្ធិដោយ thmeythmey.com