ក្រសួង​អប់រំ បង្កើត​ក្រុម​ជំនាញ​ចំនួន​៣ ដើម្បី​តាមដាន​ការងារ និង​ការប្រើ​ថវិកា​របស់​សហ​ព័ន្ធ​
កីឡាជាតិ
ជាតិ
ក្រសួង​អប់រំ បង្កើត​ក្រុម​ជំនាញ​ចំនួន​៣ ដើម្បី​តាមដាន​ការងារ និង​ការប្រើ​ថវិកា​របស់​សហ​ព័ន្ធ​
04, May 2020 , 11:59 pm        
រូបភាព
លោក អ៊ុក សិទ្ធិជាតិ (ឆ្វេង)បានជួបប្រជុំជាមួយសហព័ន្ធជាតិកាលពីពេលកន្លងទៅ, រូបភាពពីអគ្គនាយកដ្ឋានកីឡា
លោក អ៊ុក សិទ្ធិជាតិ (ឆ្វេង)បានជួបប្រជុំជាមួយសហព័ន្ធជាតិកាលពីពេលកន្លងទៅ, រូបភាពពីអគ្គនាយកដ្ឋានកីឡា
​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​បង្កើត​ក្រុមការងារ​ជំនាញ​ចំនួន​៣ ដើម្បី​តាមដាន​ការអនុវត្ត​ការងារ និង​ការប្រើប្រាស់​ថវិកា​របស់​សហព័ន្ធ​កីឡា​ជាតិ ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​។ ការជួយ​សម្រួល​បន្ទុក​ការងារ​របស់​ថ្នាក់ដឹកនាំ ក៏​ជា​គោលបំណង នៃ​ការបង្កើត​ក្រុមការងារ​នេះដែរ​។

 
​ក្រសួង​អប់រំ បាន​បង្កើត​ក្រុមការងារ​ជំនាញ​ចំនួន​៣ ដើម្បី​ពង្រឹង​ការអនុវត្ត​ការងារ​របស់​សហព័ន្ធ​កីឡា​ជាតិ ដែល​ស្ថិតក្នុង​ផែនការមេ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ និង​ការប្រើប្រាស់​ថវិកា​ឲ្យ​មាន​ប្រសិទ្ធភាព​របស់​សហព័ន្ធ​ដែល​ទទួលបាន​ថវិកា​គាំទ្រ​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា​។ ក្រុមការងារ​ជំនាញ​ទាំង​៣ មាន​តួនាទី​ជួប​សំណេះសំណាល ពិនិត្យ និង​តាមដាន​ការអនុវត្ត​ការងារ ស្វែងរក​បញ្ហា​ប្រឈម និង​ដំណោះស្រាយ​នានា ជូន​សហព័ន្ធ​ដែល​ស្ថិតក្រោម​បន្ទុក​របស់ខ្លួន​។ 
 
​ក្រុមការងារ​ជំនាញ​នីមួយៗ មាន​សហព័ន្ធ​ស្ថិតក្រោម​បន្ទុក​ចំនួន​១៥​រៀងៗ​ខ្លួន​។ ក្រុមការងារ​នេះ មាន​សិទ្ធិ​កោះហៅ​សហព័ន្ធ​កីឡា​ជាតិ​នីមួយៗ ដើម្បី​រាយការណ៍​ពី​វឌ្ឍនភាព​ការងារ និង​ជជែក​ពី​រឿង​ផ្សេងៗ ជាពិសេស ពាក់ព័ន្ធ​នឹង​ការប្រើប្រាស់​ថវិកា ដែល​ក្រសួង​បានផ្តល់​ឲ្យ​។ 
 
​ក្រុមការងារ​ទី​១ ដឹកនាំ​ដោយ​លោក ប៊ូ ជុំ​សេរី អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា​ដែលមាន​សមាជិក​លោក បឹង គឹម​តោ អនុប្រធាននាយកដ្ឋាន​អប់រំ​កាយ និង​កីឡា​, លោក ទុយ វិច្ឆិកា ប្រធាន​កា​រិ​យា​កីឡា​ទំនើប​, លោក ម៉ន រ៉ា ប្រធានការិយាល័យ​សហ​ប្រតិបត្តិការ​កីឡា​, លោក សារី វាសនា អនុប្រធាន​ការិយាល័យ​កីឡា​ប្រពៃណី និង​លោក លី សុទ្ធា​រ៉ា មន្ត្រី​ការិយាល័យ​កីឡា​ទំនើប​។ 
 
​ក្រុមការងារ​ទី​២ ដឹកនាំ​ដោយ​លោក សុខ សប្បាយ​ណា អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន​និង​កីឡា និង​មាន​សមាជិក​ចំនួន​៥​រូប រួមមាន​លោក ប៉ែន វុទ្ធី អនុប្រធាននាយកដ្ឋាន​អប់រំ​កាយ​និង​កីឡា​, លោក សុខ វណ្ណៈ ប្រធានការិយាល័យ​កីឡា​មហាជន​, លោក សាំង សុភ័គ អនុប្រធាន​ការិយាល័យ​កីឡា​ទំនើប​, លោក ស វិបុល អនុប្រធាន​ការិយាល័យ​រដ្ឋបាល និង​លោក ហ៊ុន សំណាង អនុប្រធាន​ការិយាល័យ​សហប្រតិបត្តិការ​កីឡា​។ 
 
​ក្រុមការងារ​ទី​៣ ដឹកនាំ​ដោយ​លោក អ៊ុក សិទ្ធិ​ជាតិ អគ្គ​នាយ​នៃ​អគ្គនាយកដ្ឋាន​កីឡា​, លោក ទុយ ប៊ុន​ហឿន អនុប្រធាននាយកដ្ឋាន​អប់រំ​កាយ​និង​កីឡា​, លោកស្រី ចៅ សុគ​ន្ធី អនុប្រធាននាយកដ្ឋាន​អប់រំ​កាយ​និង​កីឡា​, លោក កៅ មករា ប្រធានការិយាល័យ​គ្រប់គ្រង​ពហុ​កីឡដ្ឋាន​ជាតិ​, លោក អ៊ុំ សូ​ផា​ណា​រ៉ូ អនុប្រធាន​ការិយាល័យ​កីឡា​ទំនើប​, លោក ធិ​ន វិចិត្រ អនុប្រធាន​កា​រិ​យា​សហប្រតិបត្តិការ​កីឡា និង​លោក ចៀន ចាន់​ណាត មន្ត្រី​ការិយាល័យ​កីឡា​ទំនើប​៕  

Tag:
 ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​
© រក្សាសិទ្ធិដោយ thmeythmey.com