ពីនេះ ពីនោះ
តើ​ពាក្យ​«​ជវភាព​»​មាន​អត្ថន័យ​ដូចម្តេច​?
05, May 2020 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ


​វចនានុក្រម​ខ្មែរ​សម្តេច ជួន ណាត បាន​ពន្យល់​ពាក្យ​«​ជវនៈ​»​ដែល​មានន័យថា សន្ទុះ​,​កម្លាំង​ដែល​ស្ទុះ​,​ល្បឿន​,​ទំហឹង​។ ដូច្នេះ ពាក្យ​«​ជវភាព​»​មានន័យថា ដំណើរ​នៃ​ល្បឿន​រហ័ស​, រយៈ​ពេលដែល​ស្ទុះ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយទៀត​។ ពាក្យ​នេះ ប្រើ​សំដៅលើ​ល្បឿន​នៃ​ចិត្ត ដែលមាន​ន័យ​ជវភាព​របស់​ចិត្ត​អាច​ប្រព្រឹត្តទៅបាន​សព្វ​៕ 

Tag:
 ពន្យល់​ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com