COVID-19
ជាតិ
សុខភាព
COVID-19៖ កម្ពុជានៅតែគ្មានករណីឆ្លងថ្មី ប៉ុន្តែស្ថិតនៅក្នុងការប្រុងប្រយ័ត្នជាប់ជានិច្ច
× ភ្នំពេញ៖ កម្ពុជា នៅតែមិនរកឃើញករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩(COVID-19) ខណៈដែលអ្នកជំងឺនៅសល់តែ២នាក់ទៀតប៉ុណ្ណោះ។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី៥ឧសភា កម្ពុជាគ្មានករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ ចំនួន២៤ថ្ងៃជាប់គ្នាមកហើយ។
ទោះជារយៈពេលនេះ ដែលកម្ពុជាគ្មានករណីឆ្លងថ្មីនៃកូវីដ-១៩ ប៉ុន្តែស្ថានភាពជំងឺឆ្លងរាតត្បាតនេះ គឺស្ថិតនៅក្នុងការប្រុងប្រយ័ត្នជាប់ជានិច្ចនៅឡើយ។ នេះបើតាមលោក រដ្ឋមន្ត្រី ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដែលបានបន្តអំពាវនាវឱ្យប្រជាពលរដ្ឋបន្ត និងបង្កើនការយកចិត្តទុកដាក់ខ្ពស់ ចំពោះការអនុវត្តវិធានអនាម័យនានា និងការរក្សាគម្លាតសុវត្ថិភាពឲ្យបានត្រឹមត្រូវ ដើម្បីកុំឱ្យមានការចម្លងរាតត្បាតក្នុងសហគមន៍។
សូមបញ្ជាក់ថា កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន១២២នាក់ ក្នុងរាជធានី-ខេត្តចំនួន១៣។ ក្នុងនោះ មាន១២០នាក់ ឬស្មើនឹង៩៩.៣៦ភាគរយ ជាសះស្បើយ។ អ្នកសះស្បើយទាំងនោះ ជនជាតិខ្មែរ ៤៩នាក់, បារាំង៤០នាក់, ម៉ាឡេស៊ី១៣នាក់, អង់គ្លេស៥នាក់, ចិន៣នាក់, អាមេរិកាំង២នាក់, វៀតណាម៣នាក់, ឥណ្ឌូណេស៊ី២នាក់, កាណាដា២នាក់ និងបែលហ្សិក១នាក់៕
© រក្សាសិទ្ធិដោយ thmeythmey.com