ពីនេះ ពីនោះ
ព័ត៍មានសុខភាព
កុំ​រំលង​! អាហារ​ដែល​សក្ត​សម​សម្រាប់​អ្នកជំងឺ​ខ្លាញ់​រុំ​ថ្លើម​
05, May 2020 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ជំងឺ​ខ្លាញ់​រុំ​ថ្លើម ​អាច​ត្រូវបាន​ចែកចេញជា២ប្រភេទ គឺ​ប្រភេទ​បង្កឡើង​ដោយ​ជាតិ​អាល់កុល ឬ​គ្រឿង​ស្រវឹង​។ ជំងឺនេះ​កើតឡើង ​ចំពោះ​អ្នក​ដែល​ទទួលទាន​គ្រឿង​ស្រវឹង​ច្រើនពេក និង​ប្រភេទ​មិន​បង្កឡើង​ដោយ​ជាតិ​អាល់កុល ឬ​គ្រឿង​ស្រវឹង​ច្រើន​។ ជំងឺនេះ ក៏កើត​ចំពោះ​អ្នក​ដែល​អង្គុយ​យូរៗ​ពេក ​ក្នុង​មួយថ្ងៃ ឬ​អ្នក​ធាត់​ជ្រុលផងដែរ​។ បញ្ហា​ខ្លាញ់​រុំ​ថ្លើម គឺជា​មូលហេតុ​ចម្បង​បំផុត​មួយ​ នៃ​ជំងឺ​ខ្សោយ​ថ្លើម ហើយ​អាច​វិវត្តន៍​ទៅជាជំងឺ​ក្រិន​ថ្លើម ឬ​ជំងឺ​រលាក​ថ្លើម​។ ប៉ុន្តែ​មិន​ថា​អ្នក​កំពុង​ជួបប្រទះ​បញ្ហា​ខ្លាញ់​រុំ​ថ្លើម​ប្រភេទ​ណា​នោះទេ អ្នក​អាច​កែប្រែ ឬ​ទប់ស្កាត់​ស្ថានភាព ​មុននឹង​ឈានដល់​ដំណាក់កាល​ធ្ងន់ធ្ងរ​បាន ដោយ​គ្រាន់តែ​ជ្រើសរើស និង​រក្សា​ឲ្យ​បាន​នូវ​របប​អាហារ​ត្រឹមត្រូវ​មួយ​។ ​តើ​អាហារ​ ដែល​អ្នកជំងឺ​ខ្លាញ់​រុំ​ថ្លើម​គួរ​ទទួលទាន​ ឲ្យ​បាន​ច្រើន​មាន​អ្វី​ខ្លះទៅ​?


 
​ខាងក្រោម​នេះ​យើង នឹង​បង្ហាញ​ឲ្យ​ដឹង​ពី​អាហារ​ទាំងនោះ ៖

១. បន្លែ​ផ្លែឈើ​
 
​ជា​ប្រភព​ដ៏​ប្រសើរ​បំផុត​ នៃ​សារធាតុចិញ្ចឹម​សំខាន់ៗ​ ដែល​អ្នក​គួរ​រួមបញ្ចូល​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​។ សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម វីតាមីន និង​ជាតិ​រ៉ែ ​ក្នុង​បន្លែ​ផ្លែឈើ​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ​ប្រយុទ្ធប្រឆាំង​បាក់តេរី​ទប់ស្កាត់​ការ​រលាក​ក្នុង​ថ្លើម​។​
 
២. សាច់​គ្មាន​ខ្លាញ់​
 
​ប្រភេទ​នៃ​អាហារ​ដទៃទៀត​ ដែល​អ្នកជំងឺ​ខ្លាញ់​រុំ​ថ្លើម​ គួរ​ដាក់បញ្ចូល​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ គឺ​ប្រូតេអ៊ីន​។ ហើយ​សាច់​ជា​ប្រភព ​ដ៏​ប្រសើរ​នៃ​ប្រូតេអ៊ីន ប៉ុន្តែ​ទោះជា​យ៉ាងណា​ ប្រសិនបើ​អ្នក​កំពុង​ជួបប្រទះ​បញ្ហា​ខ្លាញ់​រុំ​ថ្លើម ចូរ​ជៀសវាង​ការទទួល​ទាន​សាច់​ខ្លាញ់ និង​ស្បែក​។ ដើម្បី​ទទួលទាន​ជាតិ​ប្រូតេអ៊ីន​គ្រប់គ្រាន់ ការជ្រើសរើស​ទទួលទាន​សាច់​គ្មាន​ខ្លាញ់ គឺ​ប្រសើរ​បំផុត​ សម្រាប់​អ្នកជំងឺ​ខ្លាញ់​ក្នុង​ថ្លើម​។​
 
៣. គ្រាប់​ធញ្ញជាតិ​
 
​អាហារ​ផ្សេងទៀត ​ដែល​អ្នកជំងឺ​ខ្លាញ់​រុំ​ថ្លើម​ គួរ​រួមបញ្ចូល​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ គឺ​គ្រាប់​ធញ្ញជាតិ​។ មិន​ត្រឹមតែ​ជួយ​ការពារ​ប្រឆាំង​ ទៅនឹង​ជំងឺ​ខ្លាញ់​រុំ​ថ្លើម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​គ្រាប់​ធញ្ញជាតិ​មាន​ផ្ទុក​សម្បូរ​ ទៅដោយ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា ៣ ជាតិ​សរសៃ សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ជាតិ​រ៉ែ និង​វីតាមីន​ ដែល​ចាំបាច់​សម្រាប់​សុខភាព​រាងកាយ​ទាំងមូល​។ ការទទួល​ទាន​គ្រាប់​ធញ្ញជាតិ​អាចជួយ​កាត់បន្ថយ​ហានិភ័យ ​នៃ​ជំងឺ​សរសៃឈាម​បេះដូង ក៏ដូចជា​កម្ចាត់​ចោល​នូវ​រាល់​ជាតិពុល និង​ជាតិ​ខ្លាញ់​មិនល្អ​ចេញពី​ថ្លើម​ផងដែរ​។​
 
៤. ខ្លាញ់​មិន​ឆ្អែត​
 
​មិនមែន​ខ្លាញ់​ទាំងអស់​សុទ្ធតែ​អាក្រក់​ចំពោះ​សុខភាព​ ដូចជា​ខ្លាញ់​មិន​ឆ្អែត ​ជា​ដើម្បី​មាន​ផ្ទុក​សម្បូរ​ ទៅដោយ​សមាសធាតុ​ចាំបាច់ ​ចំពោះ​សុខភាព​រាងកាយ​ទាំងមូល រួមទាំង​សុខភាព​ថ្លើម​។​
 
៥. ខ្ទឹមស​

​ក៏មាន​ប្រសិទ្ធភាព ​ជួយ​ទប់ស្កាត់​ជាតិ​ខ្លាញ់​មិនឱ្យ​ប្រមូលផ្ដុំ​ក្នុង​ថ្លើម​ បាន​យ៉ាង​ប្រសើរ​ផងដែរ​។ ដូច្នេះ​ កុំ​ភ្លេច​រួមបញ្ចូល​គ្រឿងទេស​នេះ ​ក្នុង​របប​អាហារ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​
 

© រក្សាសិទ្ធិដោយ thmeythmey.com