COVID-19
ជាតិ
សេដ្ឋកិច្ច
ខែមេសា២០២០ អង្គរវត្ត បាត់ភ្ញៀវបរទេសនិងចំណូលស្ទើរតែ១០០ភាគរយ បើធៀបនឹងខែមេសា២០១៩
× ភ្នំពេញ៖ ឥទ្ធិពលជំងឺកូវីដ-១៩ ធ្វើឲ្យរមណីយដ្ឋានអង្គរ ស្ទើរតែលែងមានភ្ញៀវទេសចរទៅហើយ។ របាយការណ៍ពីគ្រឹះស្ថានអង្គរ បង្ហាញថា មកដល់ខែមេសា ឆ្នាំ២០២០ រមណីយដ្ឋានអង្គរ ទទួលបានភ្ញៀវបរទេសតែ៦៥៤នាក់ និងចំណូល បានតែជិត៣ម៉ឺនដុល្លារប៉ុណ្ណោះ ដោយចំនួនភ្ញៀវ ថយចុះ៩៩,៦៤ភាគរយ ហើយចំណូល ថយចុះដល់ទៅ៩៩,៦៥ភាគរយ បើធៀបនឹងខែមេសា ឆ្នាំ២០១៩។
បើគិតរយៈពេល៤ខែ គឺពីខេមករា ដល់ខែមេសា ឆ្នាំ២០២០ កម្ពុជា ទទួលចំណូលបានជិត១៨លានដុល្លារ ពីការលក់បណ្ណជូនភ្ញៀវជាង៣៨ម៉ឺននាក់ សម្រាប់ការចូលទស្សនារមណីយដ្ឋានអង្គរ។ របាយការណ៍របស់គ្រឹះស្ថានអង្គរ បានឲ្យដឹងថា ៤ខែឆ្នាំ២០២០នេះ ចំនួនភ្ញៀវបរទេស ធ្លាក់ចុះ៦០,៥១ភាគរយ ហើយចំណូល ធ្លាក់ចុះ ៥៩,៣៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៩៕
© រក្សាសិទ្ធិដោយ thmeythmey.com