ឆ្ងល់​រឿង​ចរាចរណ៍ ហៅ​ទូរស័ព្ទ​ទៅ ១១៧
ជាតិ
សង្គមជាតិ
ឆ្ងល់​រឿង​ចរាចរណ៍ ហៅ​ទូរស័ព្ទ​ទៅ ១១៧
05, May 2020 , 5:59 pm        
រូបភាព
រូបភាពពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
រូបភាពពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
​ភ្នំពេញ​៖ ពលរដ្ឋ អាច​ហៅ​ទូរស័ព្ទ​ទៅ​លេខ​១១៧ ដែលមាន​ក្រុម​អ្នកជំនាញ​ច្បាប់​ចរាចរណ៍​ចាំ​ជួយ​ឆ្លើយ​រាល់​ចម្ងល់ ទាក់ទង​នឹង​ការ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​។ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ និង​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​សហការគ្នា បង្កើត​ប្រព័ន្ធ​ទូរស័ព្ទ​ទាន់​ហេតុការណ៍​នេះ (Hotline) ដែល​ទាក់ទង​នឹង​រឿង​ចរាចរណ៍​។

 
​អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ ចុះផ្សាយ​ថា ការបង្កើត​ប្រព័ន្ធ​ឆ្លងឆ្លើយ​ព័ត៌មាន​ទាន់​ហេតុការណ៍​នេះ គឺ​ដើម្បី​ឆ្លើយតប និង​រក​ដំណោះស្រាយ​អំពី​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ឲ្យ​បាន​ទាន់ពេលវេលា​ជូន​ពលរដ្ឋ​។ 
 
​អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ បាន​បញ្ជាក់ថា ក្រុមមន្ត្រី​ជំនាញ​ច្បាប់​ចរាចរណ៍ នឹង​ចាំ​ឆ្លើយតប​សំណួរ និង​បកស្រាយ​រាល់​បណ្តា​ប្រព័ន្ធ​ផ្សព្វផ្សាយ​ហ្វេ​ស​ប៊ុ​ក តាម​ការផ្សាយ​ព័ត៌មាន​របស់​វិទ្យុ ទូរទស្សន៍ និង តាម​បណ្តា​អង្គភាព​សារព័ត៌មាន ដែល​បាន​ផ្សាយ​ព័ត៌មាន​ផ្ទុយ​ពី​ការ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​។ 
 
​ការណ៍​ដែល​អគ្គស្នងការដ្ឋាន​ន​គ​របាល​ជាតិ និង​ក្រសួង​ប្រៃសណីយ៍ បង្កើត​ប្រព័ន្ធ​ឆ្លងឆ្លើយ​ចរាចរណ៍ រវាង​មន្ត្រី​ច្បាប់​ចរាចរណ៍ និង​ពលរដ្ឋ គឺ​ក្រោយពី​មាន​ពលរដ្ឋ​មួយចំនួន បាន​បង្ហោះ​សារ​ដែល​វាយប្រហារ​លើស​ម​ត្ថ​កិច្ច​អំពី​ការ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍ ដែល​ផ្ទុយ​ពី​ការពិត​។ 
 
​ចាប់តាំងពី​កម្ពុជា រឹតបន្តឹង​ច្បាប់​ចរាចរណ៍​មក  ករណី​គ្រោះថ្នាក់​ចរាចរណ៍ បាន​ថយចុះ​ច្រើន​។ តែ​យ៉ាងណា នៅមាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ កើតឡើង ដែល​បណ្តាលមកពី​ការបើកបរ​លើស​ល្បឿន​កំណត់ និង​បត់​មិន​ប្រយ័ត្ន​។  នេះ​បើតាម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។ 
 
​គិត​ត្រឹម​ថ្ងៃទី​៣ ខែឧសភា សមត្ថកិច្ច​ឃាត់​បាន​ម៉ូតូ​ជាង​២១៨៤​គ្រឿង និង​រថយន្ត​៣១៨​គ្រឿង ដើម្បី​រង់ចាំ​ឲ្យ​ម្ចាស់​យានយន្ត​ចូលមក​ដោះស្រាយ​តាមផ្លូវ​ច្បាប់​៕  

Tag:
 ចរាចរណ៍​
  នគរបាល
© រក្សាសិទ្ធិដោយ thmeythmey.com