ONE Championship
កីឡាជាតិ
ជាតិ
ONE ជ្រើស​យក REFINERY MEDIA ជា​ដៃគូ​ផលិតកម្ម​វិធី THE APPRENTICE
06, May 2020 , 8:59 am        
រូបភាព
​អត្ថបទ​៖ ស៊ី​ធី​

​ស្ថាប័ន​រៀបចំ​ព្រឹត្តិការណ៍​កីឡា​ធំ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​អាស៊ី ONE Championship™ (ONE) បានចេញ​សេចក្ដី​ប្រកាសថា ស្ថាប័ន​នេះ​បានជ្រើសរើស​យក Refinery Media ជា​ដៃគូ​ផលិតកម្ម​វិធី «The Apprentice: ONE Championship Edition» ដែល​នឹង​ផ្ដើម​ផលិត​ផ្សាយ​តាម​កញ្ចក់​ទូរទស្សន៍​ចាប់ពី​ត្រីមាស​ទី​៤​ក្នុង​ឆ្នាំ​២០២០ តទៅ​។​

 
​ការដែល ONE Championship ជ្រើស​រើសយក Refinery Media ដោយសារ​ផ្អែកលើ​បទពិសោធន៍​ជោកជាំ និង គុណ​ភាពល្អ​ផ្នែក​ផលិត​ក្នុងនោះ​មានកម្ម​វិធី​ល្អៗ​ជាច្រើន​ដូចជា Amazing Race Asia, Asia’s Next Top Model, SupermodelMe, Cesar’s Recruit Asia, និង​កម្មវិធី​ជាច្រើន​ទៀត​។ 
 
«The Apprentice: ONE Championship Edition» នឹង​អញ្ជើញ​បេក្ខភាព​ជើង​ខ្លាំង​ទាំង ១៦ រូប​ឡើងមក​ប្រកួតប្រជែង​យកឈ្នះ​ចាញ់​ទាំង​ផ្នែក​ជំនួញ និង​ផ្នែក​កាយសម្បទា​។  រីឯ អ្នកឈ្នះ​នឹង​ទទួលបាន​ប្រាក់រង្វាន់ ២៥ ម៉ឺន​ដុល្លារ​អាមេរិក​រួមទាំង​ផ្ដល់ឱកាស​ការងារ​រយៈ​ពេល ១ ឆ្នាំ​ក្រោម​ការគ្រប់គ្រង​របស់​ប្រធាន និង ជា​នាយក​ប្រតិបត្តិ របស់ ONE Championship លោក Chatri Sityodtong​។  អ្នកឈ្នះ​នឹងធ្វើ​ការ​នៅឯ​ទីស្នាក់ការ​កណ្ដាល​របស់ ONE ដែលមាន​មូលដ្ឋាន​ប្រទេស​សិង្ហ​បុរី​។ 
 
​លោក Chatri Sityodtong បាន​ថ្លែង​ឲ្យ​ដឹង​បែបនេះ​៖«​ខ្ញុំ​សម្ដែង​ការចាប់អារម្មណ៍​លើ Refinery Media ព្រោះ​មានការ​ច្នៃប្រឌិត​ខ្ពស់​ទាំង​កម្មវិធី​ផ្សាយ​ផ្ទាល់ និង កម្មវិធី​ចាក់ផ្សាយ ដែល​ល្បីល្បាញ​ទូទាំង​ទ្វីបអាស៊ី និង​ជុំវិញ​ពិភពលោក​។  គុណភាព​ផលិត​ដោយ Refinery Media ពិតជា​ល្អឥតខ្ចោះ​។ ពួកយើង​ទន្ទឹងរង់ចាំ​យ៉ាង​អន្ទះសា​ចំពោះ​កម្មវិធី​រដូវ​កាល​ទី​១ The Apprentice: ONE Championship Edition របស់​យើង​»​។ 
 
​ទន្ទឹមគ្នា​នោះ  Karen Seah ស្ថាបនិក​របស់ Refinery Media បាន​គូសបញ្ជាក់ថា ៖«​យើង​មាន​ភាព​រីករាយ​ខ្លាំង​ដែល​បានធ្វើការ​ជាមួយ ONE Championship ព្រោះ​ជា​ស្ថាប័ន​កំពូល​មួយ​ក្នុង​លោក​។ យើង​សន្យា​ធ្វើ​ឲ្យ​កម្មវិធី The Apprentice បានល្អ​បំផុត​ពេល​ផ្សាយ​ចេញ​ទូទាំង​ពិភពលោក​។ ទស្សនៈ​របស់ Chatri គឺ​ធ្វើ​ឲ្យ​អ្នកគាំទ្រ​រាប់លាន​នាក់​ទទួលបាន​ភាព​រំជើប​រំជួល​ជុំវិញ​សកលលោក​។ ហើយ​នេះ​ក៏​ជា​ក្ដី​ស្រមៃ​របស់​ផលិតករ​ផងដែរ​»​។ 
 
https://youtu.be/byI1ErhgWxg
 
​កម្មវិធី «The Apprentice:ONE Championship Edition» ជា​ដំណើរការ​ស្វែងរក​អ្នកមាន​ទេពកោសល្យ​, អ្នកមាន​មហិច្ឆតា​ខ្ពស់ និង អភិវឌ្ឍ​ជំនាញ​អស្ចារ្យ​របស់ខ្លួន​ម្នាក់ៗ​។  ព័ត៌មាន​ផ្សេងៗ​ជាច្រើន សូម​ចូល​អាន​នៅ  http://onefc.com/the-apprentice/

© រក្សាសិទ្ធិដោយ thmeythmey.com