រថយន្ត
អត្ថបទពាណិជ្ជកម្ម
អបអរសាទរ​ដល់​ប្អូនៗ​កុមារ ដែល​ទទួលបាន​ជ័យលាភី​ពី​កម្មវិធី​ប្រកួត​ផាត់​ពណ៌​លើ​គំនូរព្រាង​រថយន្ត Mercedes-Benz
06, May 2020 , 10:00 am        
រូបភាព
ដោយ: ថ្មីៗ
​នៅថ្ងៃនេះ​ក្រុមហ៊ុន ស្តារ អូ​តូ​(​ខេ​ម​បូ​ឌា​) បានរៀបចំ​កម្មវិធី​ប្រគល់​រង្វាន់​ដល់​ប្អូនៗ​កុមារ​តូចៗ ដែល​បានឈ្នះ​នៅក្នុង​កម្ម​ការប្រកួត​ផាត់​ពណ៌​គំនូរព្រាង​រថយន្ត Mercedes-Benz កាលពីពេល​កន្លងទៅ​។ កុមារ​តូចៗ​៥​រូប ត្រូវបាន​ជ្រើសរើស​សម្រាប់​ទទួល​រង្វាន់​ពី​ក្រុមហ៊ុន​ស្តារ អូ​តូ​(​ខេ​ម​បូ​ឌា​) ដែល​រង្វាន់​សម្រាប់​ជ័យលាភី​លេខ​១ គឺ​ទទួលបាន​ឈុត​រង្វាន់​ពិសេស​ស​បំផុត​សម្រាប់​ឆ្នាំ​ថ្មី​២០២០​នេះនោះ​គឺ Mercedes-Benz LEGO ដែលជា​ម៉ាក​ល្បីឈ្មោះ​បំផុត​លំដាប់​ពិភពលោក ពី​ក្រុមហ៊ុន ស្តារ អូ​តូ ខេ​ម​បូ​ឌា និង​កាដូ​បន្ថែមទៀត​។​
 
​ដើម្បី​ច្បាស់​សូម​អញ្ជើញ​ទស្សនា​កម្មវិធី​ប្រគល់​រង្វាន់​នៅក្នុង​វីដេអូ​ខាងក្រោម​នេះ​៖
 
 
 
 
​លោក ជេ​ម​ស៍ ហ្សឹ​ម​ឃី (James ZEMKE)  អគ្គនាយក​ក្រុមហ៊ុន​ស្តារ អូ​តូ (​ខេ​ម​បូ​ឌា​) បាន​មានប្រសាសន៍ថា ក្រុមហ៊ុន​រៀបចំ​កម្មវិធី​នេះ គឺ​ដើម្បី​ចូលរួមចំណែក​ជាមួយ​រាជ​ដ្ឋា​ភិ​បាល​កម្ពុជា​ក្នុងការ​ទប់ស្កាត់​ការ​រី​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​។ ក្នុងអំឡុង​ពេលដែល​កុមារៗ និង​សិស្សានុសិស្ស​កំពុង​ស្ថិតនៅ​ក្នុងផ្ទះ ការប្រកួត​ផាត់​ពណ៌​នេះ នឹង​អនុញ្ញាត​ឲ្យ​ពួកគាត់​បាន​បញ្ចេញ​សមត្ថភាព និង​អភិវឌ្ឍ​ទេពកោសល្យ​របស់ខ្លួន​។ ទន្ទឹមនឹងនោះ ការចូលរួម​ប្រកួត​នេះ ក៏​ជួយ​បង្កើន​ភាពស្និទ្ធស្នាល​រវាង​អាណាព្យាបាល​និង​កូនៗ​ផងដែរ​។ លោក ជេ​ម​ស៍ បញ្ជាក់​ដូច្នេះ​៖«​ក្នុងអំឡុង​ពេលនេះ ក្មេងៗ និង​សិស្ស​ជាច្រើន​បាន​ស្នាក់​នៅផ្ទះ ដូច្នេះហើយ​ក្រុមហ៊ុន Mercedes-Benz បាន​បង្កើត​សៀវភៅ​រថយន្ត​មួយ សម្រាប់​កុមារ​ផាត​ពណ៌​រថយន្ត​។ នៅ​កម្ពុជា ក្រុមហ៊ុន ស្តារ អូ​តូ​(​ខេ​ម​បូ​ឌា​) បានរៀបចំ​កម្មវិធី​នេះ​តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​យើង ហើយ​យើង​បាន​អញ្ជើញ​កុមារៗ​ឲ្យ​ចូលរួម​ប្រកួត និង​ផាត់​ពណ៌​លើ​គំនូរព្រាង​រថយន្ត Mercedes-Benz​។  


 
​អ្នកស្រី សោម សុខ​គឹម​សាន អ្នក​ម្តាយ​ដែល​កូន​របស់គាត់​បានទទួល​ជ័យលាភី​លេខ​១ ពី​ការប្រកួត​នេះ បាន​ថ្លែងថា កម្មវិធី​ប្រកួត​ផាត់​ពណ៌​រថយន្ត Mercedes-Benz នេះ​ជា​កម្មវិធី​ដែល​ល្អ ដែល​អនុញ្ញាត​ឲ្យ​កូនៗ អាច​ចូលរួម​បញ្ចេញស្នាដៃ និង​ទេពកោសល្យ​របស់ខ្លួន​។ នេះ​ជាការ​លើកឡើង​របស់​។  អ្នកស្រី សោម សុខ​គឹម​សាន ថ្លែង​ដូច្នេះ​៖«​ដោយសារតែ​ឥឡូវ​សាលា​អត់​បើក ហើយ​បើសិន​ជាមាន​កម្មវិធី​ល្អៗ​អីចឹង អាច​ឲ្យ​គាត់​(​កូន​)​ចូលរួមបាន​។ គាត់​ផាត់​ពណ៌ និង​បញ្ចេញស្នាដៃ​បាន​»​។ 
 
​សូមជម្រាបថា ស្នាដៃ​ផាត់​ពណ៌​លើ​គំនូរព្រាង​រថយន្ត Mercedes-Benz របស់​កុមារៗ​ដែល​ទទួល​ជ័យលាភី គឺ​ត្រូវបាន​ជ្រើសរើស តាមរយៈ​ចំនួន Likes ឬ Comments និង Shares នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ក្រុមហ៊ុន Mercedes-Benz បូក​ជាមួយ​ចំនួន Likes ឬ Comments និង Shares ដែល​ត្រូវ​បង្ហោះ​នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​របស់​កូនៗ ឬ​របស់​អាណាព្យាបាល​។ អ្នក​ដែលមាន​ចំនួន Likes ឬ Comments និង Shares ច្រើនជាងគេ​បំផុត បាន​ទទួលបាន​ជ័យលាភី​លេខ​១ និង​២ រហូតដល់​លេខ​រៀង​ទី​៥​។ 
 
​ក្រុមហ៊ុន ស្តារ អូ​តូ (​ខេ​ម​បូ​ឌា​) ខូ អិ​ល​ធី​ឌី ទទួល​សិទ្ធិផ្តាច់មុខ​ពី​ក្រុមហ៊ុន ឌែម​លើ អេ​ជី ក្នុងការ​នាំចូល ចែកចាយ និង​ដាក់លក់​នូវ​គ្រប់​ប្រភេទ​រថយន្ត Mercedes ប្រចាំ​នៅ​កម្ពុជា​។ ទីតាំង​ស្ថិតនៅ មហាវិថី  សម្តេច ហ៊ុន សែន កែង​មហាវិថី ឧកញ៉ា ហ៊ុន នាង ភូមិ​ទួល​រកា សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។ ទូរស័ព្ទ​ទំនាក់ទំនង​ផ្នែក​ទូទៅ 023 231 488 , ផ្នែក​លក់ 095 727 470 និង​ផ្នែក​សេវាកម្ម 011 726 988 ៕
 
 























© រក្សាសិទ្ធិដោយ thmeythmey.com